ផឹកទឹកកក អាច​បង្ក​គ្រោះថ្នាក់ចំពោះ​សុខភាព ​ដោយ​មិន​ដឹង​ខ្លួន

152

(សុខភាព)៖ មនុស្សជាច្រើនចូលចិត្តទឹកកកជាជាងទឹកក្តៅ ហើយចូលចិត្តប្រើប្រាស់វាជាអាហារប្រចាំថ្ងៃ មិនថា ពេលញ៉ាំទឹក កាហ្វេ ឬទឹកផ្លែឈើឡើយ គឺត្រូវដាក់ទឹកកកជានិច្ចទោះបីជាពេលខ្លះដឹងថាវាមិនល្អក៏ដោយ។ តើអ្នកមានដឹងទេថា ទឹកកក ផ្តល់ផលអាក្រក់ច្រើនណាស់ចំពោះសុខភាពរ​បស់យើង?

វាអាចធ្វើឲ្យយើងដុះក្បាលពោះធ្វើឲ្យយើងខូចរាងស្លៀកពាក់ខោអាវមិនស្អាត។ ធ្វើឲ្យយើងឆាប់ពុកធ្មេញ ទឹកកក ធ្វើឲ្យអ្នកឆាប់ពុកធ្មេញ ហើយផុយនឹងអាចឲ្យយើងឈឺធ្មេញផងដេរ ។ ការផឹកទឹកកកច្រើនអាចធ្វើឲ្យយើងខ្វះជាតិដែក អ្នកខ្វះជាតិដែក ភាគច្រើនចូលចិត្តខាំទឹកកកញ៉ាំលេងយកមកដាក់ក្នុងមាត់ហើយទំពារ។

ដូច្នេះវាដល់ពេលដែលអ្នកត្រូវពិនិត្យសុខភាព រកមើលបញ្ហានេះហើយ។ ចង្អោរ៖អ្នកដែលខ្វះជាតិទឹក នឹងធ្វើឲ្យអ្នកឈឺក្បាល ចង្អោរ និងចង់ក្អួត។ ជាពិសេសធ្វើឲ្យយើងកង្វះសារធាតុចិញ្ចឹម ការញ៉ាំទឹកក អាចធ្វើឲ្យអ្នក លែងសូវឃ្លានអាហារ ដែលជាហេតុនាំឲ្យអ្នក ខ្វះសារធាតុចិញ្ចឹម និងវីតាមីនក្នុងរាងកាយ។

ហេតុដូចនេះបើអ្នកមិនចង់ឲ្យមានបញ្ហាដូចខាងលើនោះទេអ្នកគួរតែកាត់បន្ថយការផឹកទឹកកក ហើយងាកមកផឹកទឹកក្តៅអ៊ុនៗវិញ ការផឹកទឹកក្តៅអ៊ុនៗជាការល្អចំពោះសុខភាពហើយធ្វើយើងគេចផុតពីបញ្ហាសុខភាពផ្សេងៗជាច្រើនមុខផងដែរ។