ហ៊ាន​ថា​មិន​ស្អាត​ទេ កែវ សីហា រូប​រាង​ប៉ុណ្ណឹងដែរ

0
112

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់កញ្ញា កែវ សីហា គឺ​ជា​តារា​សម្ដែង ដើរ​ម៉ូដ និង​ជា​ពិធីការិនី​ទៀត ដោយ​នាង​បាន​ចាប់​អាជីព​សិល្បៈ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​តាំង​ពី​ឆ្នាំ ២០១១ ក្រោយ​ពី​បាន​ចូល​រួម​ប្រឡង​ក្នុង​កម្មវិធី “ពេជ្រ​កំពុង​ច្នៃ” ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​រួច​មក។

តាមការបញ្ជាក់របស់នាងកន្លងមកនាងបាននិយាយថា “ក្រោយ​ជាប់ ខ្ញុំ​បាន​ដើរ​ម៉ូដ​ឲ្យ​អាស៊ី​អាគ្នេយ៍​តែ​អត់​សូវ​ចេញ​មុខ​ច្រើន​ទេ​បង ទើប​តែ​២​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ចេញ​មុខ​ច្រើន ក្រោយ​ចូល​ធ្វើ​ជា​ពិធីការិនី។ ក្នុងក្រោយពីនាងបានក្លាយជាពិធីការិនីកាន់តែធ្វើឲ្យនាងមានការល្បីកាន់តែខ្លាំងឡើងទៀត។

បន្ថែម​ពី​លើ​នេះ ដោយ​មាន​ទាំង​ទេពកោសល្យ និង​សម្ផស្ស សីហា ត្រូវ​បាន​អាស៊ីអាគ្នេយ៍​ផ្ដល់​ឱកាស​ឲ្យ​សម្ដែង​ក្នុង​ខារ៉ាអូខេ និង​រឿង​មួយ​ចំនួន​ទៀតផងដែរ។ ដោយឡែកយើងមកចាប់អារម្មណ៍នឹងរូបរាងនឹងរូបសម្រស់របស់នាងវិញម្តងពិតជាស្រស់ស្អាតណាស់។

ដែលក្នុងនោះយើងឃើញថាមានកន្លង់ៗជាច្រើនតាមសុំស្នេហ៍នាងមិនដាច់ផងដែរ។ ក្រៅ​ពី​នោះ សីហា រំលឹក​ថា​នាង​មាន​គម្រោង​ជីវិត​ថ្មី​១​ទៀត​ ដែល​ជំហាន​នេះ​ឆ្ងាយ​ពី​សិល្បៈ​បន្តិច​ គឺ​បង្កើត​របរ​រក​ស៊ី​។ ស្រី​ស្អាត​ខាង​លើ​សុំ​មិន​លម្អិត​ថា​​នឹង​បើ​​ក​ជំនួញ​​អ្វី​ឡើយ តែ​នាង​បញ្ជាក់​ថា ក្ដី​ស្រមៃ​តូច​នេះ​​នឹង​​លេច​រូប​រាង​នៅ​ពេល​ឆាប់ៗ។ 

LEAVE A REPLY

Please enter your comment!
Please enter your name here