អ្នកណាថាលុយមិនអាចទិញសុភមង្គលបាន សាកអត់លុយលមើល៍!

0
1558

អ្វីដែលជាក្តីសុខរបស់អ្នក? តើអ្នកកំពុងតែស្វែងរកសេចក្តីសុខសុភមង្គលមែនទេ? មនុស្សយើងម្នាក់ៗសព្វថ្ងៃនេះកំពុងតែរកសេចក្តីសុខរៀងៗខ្លួនដោយមិនបានខ្វល់ថាប៉ះពាល់ដល់អ្នកណា ឬខូចប្រយោជន៍របស់អ្នកណានោះទេ សំខាន់គឺអាញ់ អាញ់និយមគិតតែពីខ្លួនឯង។

ក្នុងនោះយើងម្នាក់ៗបានខិតខំយ៉ាងលំបាក់ដើម្បីតែលុយ លុយធ្វើឲ្យយើងម្នាក់ៗរវល់ រហូតអ្នកខ្លះរវល់រកពេលវេលាសម្រាប់គ្រួសារទៀតក៏មាន ព្រោះមានលុយមានក្តីសុខ មានលុយមានកិតិ្តយស មានលុយមានគេរាប់រក មានគេហែហម។ និយាយារួមមានលុយគឺមានសុភមង្គលនឹងមានក្តីសុខ។ បើមានលុយយើងងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលយើងបានជួបក្នុងជីវិតប្រចាំថ្ងៃ។

ម៉្យាងវិញទៀតយើងតែងតែចង់បានសេចក្តីសុខសុភមង្គលធ្វើអ្វីគ្រប់យ៉ាងដើម្បីសេចក្តីរីករាយក្នុងចិត្តនឹងក្នុងរង្វង់គ្រួសារមួយ។ មនុស្សភាគច្រើនបានឲ្យតម្លៃទៅលើលុយជាងកិត្តិយសខ្លួនឯងទៀតក៏មាន។

សរុបមកវិញខ្ញុំថាលុយជាកត្តាមួយដែលអាចធ្វើឲ្យយើងមានសុភមង្គលមួយផ្នែកយ៉ាងធំ មានលុយអាចនាំប្រពន្ឋកូន ម៉ែប៉ាដើរលេងបានគ្រប់កន្លែងដែលយើងប្រាថ្នា បើអត់លុយសម័យនេះពិបាកនឹងរកសុភមង្គលណាស់។ ថ្វីត្បិតលុយមិនអាចនាំសុភមង្គលមកឲ្យយើងបានគ្រប់រឿងមែន តែសាកអត់មានលុយក្នុងកាបូបឬនៅក្នុងកុងធនាគារមើល៍អ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ?

LEAVE A REPLY

Please enter your comment!
Please enter your name here