តារាចម្រៀងសាច់សខ្ចីដូចបណ្តូលចេកប៉ះប្រុសក្មេង (មានវីដេអូ)

0
802

(ភ្នំពេញ) ៖ បទចម្រៀងថ្មី «ចេញឲ្យឆ្ងាយ» របស់​ លាន បញ្ចនីត ដែលត្រូវជាកូនប្រុសច្បងរបស់លោក លាន អាហ្វ្រី​ល​គីនីន បានចាប់ដៃគូជាមួយនឹងកញ្ញា សុខ ពិសី ក្នុងការច្រៀងរួមគ្នា ធ្វើឲ្យបណ្ដា​អ្នក​គាំ​ទ្រពេញចិត្តពេញបេះដូងតែម្តង។ យ៉ាងណាមិញ បន្ទាប់ពីបទ​ចម្រៀងមួ​យ​ប​ទនេះ ត្រូវបានច្រៀងរូមគ្នាដោយ កញ្ញា សុខ ពិសី និង លាន បញ្ចនីត សារជាថ្មីនិង​ស​ម្រួ​​លសាច់ភ្លេងឡើងវិញនោះ ធ្វើឲ្យបទចម្រៀងមួយនេះ កាន់តែមានកា​រគាំទ្រខ្លាំង​ឡើ​ង​នឹងមានការចុចមើលយ៉ាងច្រើន។

ក្នុងនោះគេសង្កេតឃើញថា ក្រោយពីបទចម្រៀងមួយនេះ បានចេញ MV ជាផ្លូវការរួមគ្នាជាលើកដំបូង ជា​មួ​យនឹងការរ៉េបថ្មីបញ្ចូលគ្នាទទួលបានការគាំទ្រយ៉ាងខ្លាំង ។គួរឲ្យដឹងផងដែរថា បទ​ច​ម្រៀ​ង «ចេញឲ្យឆ្ងាយ» ដែលជាការច្រៀងរួមគ្នារវាងតារាចម្រៀងស្រីប្រចាំផលិតកម្ម សា​ន់ដេ កញ្ញា សុខ ពិសី និងតារាចម្រៀងវ័យក្មេង លាន បញ្ចនីត ចេញអស់រយៈ​ជាងមួ​យ​ឆ្នាំទៅ​ហើយ ទើបក្រុមហ៊ុនសម្រេចចិត្តថត MV ជាផ្លូវការនាពេលថ្មីៗនេះ៕

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះកញ្ញា សុខ ពិសី កំពុងតែមានការគាំទ្រយ៉ាងខ្លាំងទាំងរូបសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ ហើយជាពិសេសក៏នៅតែជាតារាស្រីជួរមុខគេក្នុងផលិតកម្មសាន់ដេរផងដែរ។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here