មនុស្សស្រីមិនត្រូវធ្វើខ្លួនជាអ្នករងគ្រោះដោយសារស្នេហានោះទេ

0
44

ធ្លាប់មានស្នេហាដែរឬទេ? ធ្លាប់ឆ្លងកាត់វាហើយឬនៅ? តើមានរស់ជាតិយ៉ាងណាដែរ? តើស្នេហារបស់អ្នកសើចច្រើនជាយំ ឬក៏យំច្រើនជាងសើច? មនុស្សស្រីភាគច្រើនតែងតែខូចចិត្តខ្លាំងដោយសារតែរឿងស្នេហា។ ពេលបានជួបនឹងមនុស្សប្រុសដែលខ្លួនគិតថានឹងកាន់ដៃគ្នាបន្តដើរទៅមុខជាមួយគ្នា ហើយក៏រំពឹងថានឹងសាងគ្រួសារមួយជាមួយគ្នាទៅថ្ងៃអនាគត។ ក៏ប៉ុន្តែគ្រប់យ៉ាងបានត្រឹមតែគិត​ចុងក្រោយគេសាវ៉ា ក្បត់ចិត្តឡើងសាហាវទៅយកអ្នកថ្មី។

ប៉ុន្មានចំណុចខាងក្រោមនេះដែលមនុស្សស្រីត្រូវតែគិតឡើងវិញ ក្រោយពីចែកផ្លូវបែកបាក់ស្នេហាហើយសូមកុំធ្វើខ្លួនឯងជាជនរងគ្រោះបន្តទៀតអី អ្នកដែលត្រូវគេទៅហើយ។

១. រៀនបើកចិត្តឲ្យទូលាយ មនុស្សដែលស្រលាញ់យើងគេនឹងនៅជាមួយយើងទោះបីជាក្នុងកាលៈទេសៈណាមួយក៏ដោយ តែបើគេមិនពេញចិត្តនឹងនៅក្បែរយើងទេ ក៏កុំឃាត់គេអីឲ្យគេទៅទៅ កុំស្តាយមនុស្សដែលមិនបានស្តាយស្រណោះយើងអី​ យើងក៏មានតម្លៃជាមនុស្សស្រីរបស់យើងដែរ។

២. កុំយំស្រក់ទឹកនេត្រាដោយសារមនុស្សក្បត់សាវ៉ា បើអ្នកបានជួបនឹងមនុស្សប្រុសដែលក្បត់យើង​នោះអ្នកនឹងមានបទពិសោធន៍ស្នេហាទៅថ្ងៃក្រោយ ហើយអ្នកអាចនឹងជ្រើសរើសមនុស្សប្រុសម្នាក់ទៀតបានយ៉ាងល្អក៏ថាបាន។ មនុស្សដែលក្បត់យើងមិនសមនឹងឲ្យទឹកភ្នែកយើងហូរស្រក់ដើម្បីមនុស្សថោកទាបបែបនេះនោះទេ សូម្បីតែមួយតំណក់កុំឲ្យវាស្រក់ឲ្យសោះ។

៣. បើអ្នកម្នាក់នឹងមិនល្អយើងអាចយកថ្មីដែលល្អជាងគេ ១ពាន់ដង១មុឺនដង មិនត្រូវបិទចិត្តបិទបេះដូចជាដាច់ខាតទើបអ្នកមិនសូវទទួលការឈឺចាប់។ មនុស្សល្អមានច្រើនណាស់នៅលើពិភពលោកយើងនេះគ្រាន់តែយើងមិនទាន់បានជួបតែប៉ុណ្ណោះ។ យើងមានជម្រើសរើសយ៉ាងច្រើនសម្រាប់ខ្លួនឯងក្នុងការជ្រើសរើសនរណាម្នាក់ឲ្យចូលក្នុងខ្សែជីវិតយើង។ បើអ្នកចង់បានមនុស្សល្អចូលមកជិតខ្លួនអ្នក អ្នកត្រូវធ្វើជាមនុស្សល្អជាមុនសិន នោះមនុស្សល្អៗគេក៏នឹងចូលមកកៀកយើងដូចគ្នា។

៤. កុំចង់ចាំអតីតចោលម្សៀតឥតបានការគួរតែបំភ្លេចចោល មនុស្សយើងម្នាក់ៗនរណាដែលថាមិនធ្លាប់មានអតីតកាលនោះ​គ្រាន់តែ ក្នុងនោះមានអតីតកាលខ្លះក៏ល្អហើយអតីតកាលខ្លះទៀតវាមិនល្អនោះទេ តែបើយើងគិតពីវាក៏មិនអាចឲ្យវាត្រឡប់មកដូចដើមវិញបាននោះទេ។​ ក្នុងពេលនេះអ្វីដែលសំខាន់គឺពេលបច្ចុប្បន្ននេះ​ ត្រូវធ្វើខ្លួនឯងឲ្យរីករាយ បង្កើនសមត្ថភាពឲ្យបានច្រើន សេពគប់អ្នកចេះដឹង ធ្វើខ្លួនឯងឲ្យពោរពេញទៅដោយទំនុកចិត្ត កុំធ្វើជាមនុស្សស្រីទន់ជ្រាយ ត្រូវរឹងមាំ​ រៀនឈរដោយជើងទាំងទ្វេររបស់អ្នក។

LEAVE A REPLY

Please enter your comment!
Please enter your name here