មនុស្សយើងរស់នៅត្រូវមានសីលធម៌នឹងមានវិន័យក្នុងការរស់នៅប្រចាំថ្ងៃហើយជាពិសេសគឺចេះគោរពសិទ្ឋគ្នាទៅវិញទៅមក។ ថ្ងៃនេះគេហទំព័រស្អាងស្នេហ៍សុំលើកយកប៉ុន្មានចំណុចដែលអ្នកមិនគួរធ្វើឬប្រព្រឹត្តិនៅទីសាធារណៈជាដាច់ខាត់បើអ្នកមិនចង់ឲ្យគេដៀលមាយាទអ្នក។
១. ខាកស្តោះតាមផ្លូវសាធារណៈឬកន្លែងបរិភោគ សកម្មភាពមួយនេះជាសកម្មភាពដ៏គួរឲ្យរអើមជាទីបំផុត អ្នកមិនត្រូវខាកស្តោះនៅទីតាមសាធារណៈជាដាច់ខាតវាជាទង្វើរដែលអ្នកផងគេស្អប់ខ្ពើម បើអ្នកធ្វើបែបនោះគេនឹងដៀលអ្នកក្នុងចិត្តគេជាមនុស្សចរិកអន់អត់មាយាទ។
២. និយាយទូរសព្ទ័ខ្លាំងៗឮៗ ធ្លាប់ជួបទេមនុស្សដែលនិយាយទូរសព្ទ័ឮៗតាមទីសាធារណៈឬកន្លែងញុាំអី? វាជាការរំខានដល់អារម្មណ៍របស់អ្នកដទៃដោយសារតែការនិយាយខ្លាំងៗឮៗរបស់អ្នក បើអាចនិយាយសូមនិយាយដោយសម្លេងសមល្មមអាចស្តាប់បានឬក៏អាចចាកចេញពីកន្លែងនោះទៅរកកន្លែងផ្សេងដើម្បីនិយាយជាការល្អ។
៣. និយាយអួតគេ មនុស្សតែងតែមានចំណេះដឹងរៀងៗខ្លួន ការនិយាយមានតែឯងចង់បង្ហាញអ្នកដទៃជុំវិញខ្លួនថាខ្លួនឯងចេះ ចេះឯងគ្រាន់បើនៅទីសាធារណៈវាជាទង្វើរដ៏ល្ងង់ខ្លៅបំផុត ។ មូលហេតុគឺមនុស្សភាគច្រើនមិនចូលចិត្តអ្នកអួតនោះទេ ហើយម៉្យាងវិញទៀតការលើកតម្កើងខ្លួនឯងខ្ពស់ពេកក៏មិនល្អដែរត្រូវចាំថា យើងចេះប៉ុណ្ណឹងអ្នកនៅមានអ្នកផ្សេងគេចេះជាងយើងដប់ម្ភៃដងឯណោះ៕
៥. ញ៉ែញ៉ងគ្នានៅតាមទីសាធារណៈ ការបង្ហាញក្តីស្រលាញ់របស់អ្នកខ្លះនៅតាមទីសាធារណៈត្រូវបានក្រសែភ្នែកជាច្រើនសម្លឹងមើល ដោយការតិះដៀលនិងមានការវាយតម្លៃមិនល្អពីចរិករបស់អ្នក ដូចនេះអ្នកមិនគួរស្និទស្នាលគ្នានៅទីសាធារណៈនោះទេទោះបីជាអ្នកស្រលាញ់គ្នាយ៉ាងណាក៏ដោយ។