ប៉ុន្មានចំណុចបង្ហាញថាគេចាប់អារម្មណ៍នឹងអ្នក

90

តើអ្នកចង់ឲ្យមនុស្សដែលនៅជុំវិញខ្លួនអ្នកចាប់អារម្មណ៍នឹងអ្នកដែលឬទេ? តើអ្នកធ្លាប់សង្ស័យថាមានគេកំពុងតែចាប់អារម្មណ៍នឹងអ្នកតែគេមិនហ៊ាននិយាយប្រាប់អ្នកត្រង់ៗដែរឬទេ? ប៉ុន្មានចំណុចខាងក្រោមនេះបញ្ជាក់ថាគេកំពុងតែចាប់អារម្មណ៍នឹងអ្នកហើយ។

១. គេបញ្ចេញចរិកធ្វើដូចជាអៀនៗនឹងអ្នក មនុស្សខ្លះគេពេញចិត្តនឹងយើង តែគេមិនមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយយើងទេ ជាហេតុធ្វើឲ្យគេមានអារម្មណ៍ថាភ័យ អៀនៗពេលដែលជួបមុខយើងនៅកន្លែងណាមួយ។

២. សួរសំណួរមកកាន់យើងជាច្រើន យើងអាចសម្គាល់មនុស្សដែលចូលចិត្តយើងនឹងចាប់អារម្មណ៍យើងតាមរយៈពាក្យសម្តីរបស់គេបាន​ដោយពេលគេជួបយើងគេតែងតែសួរនៅសំណួរជាច្រើនមកកាន់យើង ទោះបីជាសំណួរនោះមិនសូវជាមានសារៈសំខាន់ក៏ដោយព្រោះគេចង់និយាយរកយើងឲ្យបានច្រើនតាមដែលអាចធ្វើបាន។

៣. រួសរាយដាក់យើង មនុស្សនៅពេលដែលគេចូលចិត្តនឹងចាប់អារម្មណ៍លើយើងហើយគេនឹងបង្ហាញយើងនៅរាល់សកម្មភាពមកកាន់យើងដើម្បីឲ្យយើងដឹងថាគេកំពុងតែចាប់អារម្មណ៍នឹងយើង ដូចជាញញឹមដាក់យើងពីចម្ងាយ ងក់ក្បាលធ្វើជាសញ្ញាជាដើម។

៤. បង្ហាញយើងតាមរយៈកែវភ្នែក យើងអាចសម្គាល់អ្នកដែលចាប់អារម្មណ៍នឹងយើងបានតាមរយៈកែវភ្នែករបស់គេ​។ កែវភ្នែកជាកន្លែងបង្ហាញពីអារម្មណ៍ពិតៗដែលមនុស្សគ្រប់គ្នាហើយនឹងបង្ហាញតាមរយៈកែវភ្នែករបស់គេ។ ការសម្លឹងដោយកែវភ្នែកថ្លាស្រទន់ ហើយសម្លឹងមិនដាក់ភ្នែកនោះមួយរយភាគរយគេចាប់អារម្មណ៍នឹងអ្នកហើយ។