ល្អសម្រាប់អ្នកដែលចង់បានរាង​ស្វែល

336

(សុខភាព)៖ ផែនការសំរកទំងន់ដោយប្រើវិធីនេះ វាបានទទួលលទ្ធផលយឺតបន្តិច ប៉ុន្តែរាងកាយនៅខ្លាំងក្លា រហ័សរហួន អាចធ្វើការបានដូចធម្មតា មិនល្ហិតល្ហៃដូចប្រើវិធីសម្រកទំងន់ផ្សេងៗឡើយ។ ចំនុចសំខាន់នៃការ សម្រកទំងន់ដោយប្រើវិធីនេះ គឺជាការទទួលទានត្រីជាមួយនឹងផ្លែឈើ ដោយសារតែវាអាហារដែលផ្តល់ ប្រូតេអ៊ីនខ្ពស់ តែកាឡូរីទាប។ ចំណែកឯអាហារក្នុងមួយពេលៗអនុញ្ញាតឲ្យមានជាតិស្ករត្រឹមតែ ២៥ភាគរយ ប៉ុន្តែត្រូវមានធញ្ញជាតិរហូតដល់ទៅ ៧៥ភាគរយ ដោយបែកចែកជា ៤ ប្រភេទដូចខាងក្រោមៈ

១.អាហារទម្ងន់ស្រាល
ជាប្រភេទអាហារដែលផ្តល់ថាមពលត្រឹមតែ ០.៨ កាឡូរីក្នុងមួយក្រាម។ យើងអាចទទួលទានបានដោយមិន ចាំបាច់ខ្លាចធាត់ឡើយ ដោយនៅក្នុងនោះរួមមាន ខាត់ណា ត្រកួន ស្ពៃស មើមឆៃថាវ សាលាដ៏ ផ្លែប៉ោម និងបន្លែផ្សេងៗស្ទើរគ្រប់ប្រភេទ លើកលែងតែការ៉ុត ល្ពៅតែប៉ុណ្ណោះ។

២ អាហារទំងន់តិច ជាប្រភេទអាហារដែលផ្តល់ថាមពល ពី០.៨ ទៅ ១.៥កាឡូរី ក្នុងមួយក្រាម ដូចជាទ្រូងមាន់ សាច់ត្រី តៅហ៊ូ អង្ករសម្រូប ពោទ ល្ង សណ្តែក គ្រាប់ផ្កាឈូរ័ត្ន បបរសាមចូក មី សាឡាដ បន្លែ បាយ ដំណើបមាន់អាំង នំបញ្ចុក ទឹកតៅហ៊ូ ទឹកពោត ម្នាស់ ក្រូច និងជម្ពូ។ អាហារទាំងអស់អាចទទួលបានល្មម ប៉ុន្តែមិនគួរច្រើនពេកទេ។

៣. អាហារទម្ងន់កណ្តាល ជាប្រភេទអាហារដែលមានរំកិលតួលេខថាមពលខ្ពស់ឡើងបន្តិច ដែលស្ថិតនៅចន្លោះពី ១.៥ ទៅ ៣.០ កាឡូរីក្នុងមួយក្រាម ដូចជាស៊ុត សាច់គោ សាច់មាន់ សាច់ជ្រូក បង្កង បង្គា ក្តាម អាហារចៀន ការហ្វេ ទឹកផ្លែឈើ បាយអង្ករសម្រូប បាយឆា សម្លខ្ទិះ ឆាបន្លែ មីស្ងួត អាហារកម្មង់។ អាហារទាំងនេះមិនគួរទទួលទានច្រើនឡើយ ពីព្រោះអាហារទាំងនេះសុទ្ធតែបង្កប់ភាពធាត់មកជាមួយទាំងអស់ ហើយប្រសិនបើអ្នកចង់ទទួលទានអ្នកគួរតែ ហាត់ប្រាណទើបជាការប្រសើរ។

៤.អាហារទម្ងន់ច្រើន
មិនបាច់ប្រាប់ក៏អ្នកអាចថាជាអាហារដែលមានជាតិកាឡូរីដ៏លើសលុប ដូចជាភីហ្សា ភ្លៅមាន់ចៀន ប៊ឺហ្គឺ ដំឡូងបារាំងចៀន នំដុត គុយទាវឆា បាយមាន់ បាយខជើងជ្រូក ស្រា ស្រាបៀរ ពីព្រោះវាផ្តល់ថាមពលខ្ពស់ រហូតដល់ទៅ ៣ ទៅ ៩ កាឡូរីក្នុងមួយក្រាម ហើយបើទទួលទានច្រើនអាចនឹងចេញរាងមូលជាក់ជាមិនខាន៕

ក្នងនោះបើអ្នកអាចឆ្លៀតពេលហាត់ប្រាណបន្ថែមទៀតនោះរឹតតែធ្វើឲ្យអ្នកមានរាងស្អាតហើយក៏ធ្វើឲ្យអ្នកទទួលបានសុខភាពល្អបានយ៉ាងពេញបរិបូរណ៍ផងដែរ។