មកដឹងពីតម្លៃផ្ទះវីឡាថ្មី ដ៏ធំស្កឹមស្កៃរបស់ កែវ វាសនា ថ្លៃខ្លាំងរហូតដល់ទៅជិតខ្ចង់លានដុល្លារ…

0
64

(ភ្នំពេញ)៖ តារាចម្រៀងដែលជ្រកក្រោមដំបូលផលិតកម្មសាន់ដេលោក កែវ វាសនា មួយរយៈនេះហាក់ដូចជាឃ្លាតឆ្ងាយពីវិស័យសិល្បៈបន្តិចដោយមិនសូវជាមានបទចម្រៀងថ្មីៗចេញដូចពេលមុនៗនោះទេ។ ក្រោយពីបានរៀបការជាមួយភរិយាដ៏ស្រស់ស្អាតហើយក៏អ្នកដែលពូកែរកស៊ីទៀតនោះ បានធ្វើឲ្យជីវិតគ្រួសារមួយនេះពោរពេញទៅដោយស្នាមញញឹមនឹងសុភមង្គល។

កន្លងមកយើងបានដឹងហើយថាតារាចម្រៀងរូបនេះបានបង្ហោះរូបភាពផ្ទះវីឡាមួយយ៉ាងធំដែលពេលនេះជិតសាងសង់រួចរាល់ទាំងស្រុងហើយ។ តម្លៃផ្ទះវីឡាមួយខ្នងនេះមានតម្លៃរហូតដល់ទៅជិតមួយលានដុល្លារអាមេរិកគឺបានចំណាយទឹកប្រាក់ប្រមាណ ៨០មុឺនដុល្លារ។

គួររំលឹកផងដែរថាបច្ចុប្បន្ននេះលោកកែវ វាសនា មានកូនពីរនាក់ហើយថែមទាំងមានភរកិយាដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់ ហើយជាម្តាយដ៏ល្អសម្រាប់កូនៗថែមទៀត។ អ្វីដែលសំខាន់ ទន្ទឹមនឹងភាពជោគជ័យមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់ពួកគេ ដែលមិនត្រឹមតែជាគូជីវិតដែលគ្រប់គ្នាសរសើរ តែពួកគេក៏បានសាងស្នាដៃរបស់ជាច្រើនរួមគ្នា ដែលសុទ្ធតែថ្លៃៗទុកជាកាដូនៃការខិតខំប្រឹងប្រែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here