អ្នកគួរតែដឹងបាញ់​កាំរស្មី​ព្យាបាល​មហារីក​សុដន់ បន្សល់​បញ្ហា​អី​ខ្លះ

200

គោលដៅចម្បង ព្យាបាល​មហារីក​ដោះ​ដោយ​បាញ់​កាំរស្មី​ទៅ​បំផ្លាញ​កោសិកា​មហារីក​ គឺ​ដើម្បី​កុំឲ្យ​កោសិកា​ទាំង​នោះ​រាលដាល​ និង​កាត់​បន្ថយ​ការ​ឡប់​ឡើង​វិញ។​ ស្រីៗ​ខ្លះ​អាច​ទ្រាំ​​ការ​ព្យាបាល​នេះបាន ​តែ​​ខ្លះ​វិញ​អាចលេច​ចេញ​​ផល​រំខាន​មួយ​ចំនួន ​ដូចជា ​វង្វេង​វង្វាន់ ​ឬ​​​ពិបាក​ចិត្ត ​ព្រួយបារម្ភ ជា​ដើម។ ហើយ​ផល​រំខានក្រោយ​ការព្យាបាល​ដោយ​វិធី​នេះ ត្រូវ​បែង​ចែក​ជា​ ២ផ្នែក ធំៗ ដូចជា៖​

១- ផល​រំខាន​រយៈពេល​ខ្លី​ផល​រំខាន​ទាំង​នោះ​ច្រើន​លេច​ឡើង​កំឡុង​ ២-៣ សប្តាហ៍ ​ពេល​ចាប់​ផ្តើម​ព្យាបាល​ និង​បាត់​ទៅ​វិញ​ ២ -៣ សប្តាហ៍​ ក្រោយ​ចប់​ការ​ព្យាបាល។ ​​ក្រៅ​ពី​នេះ នៅ​មាន​ផល​ប៉ះពាល់​ច្រើន​ទៀត ដូចជា អស់​កម្លាំង​ជា​ផលរំខាន​ទូទៅ​គេ​ច្រើន​ប្រទះ​ឃើញ​ ហើយ​នឹង​បាត់ទៅ​វិញ​នៅ ​​២-៣សប្តាហ៍​ចុង​ក្រោយ។​

ស្រេ្តស​ ដោយសារ​តែការ​ព្យាបាល​ទាមទារ​រយៈពេល​យូរ​ ដូចនេះ ​វាអាច​ប៉ះពាល់​ដល់​ការងារ​ផ្ទះ​ និង​កន្លែង​ធ្វើការ​បាន។ ជ្រុះរោម៖ ទោះបីជា​ការ​ព្យាបាល​ពុំ​បណ្តាល​ឲ្យ​ជ្រុះ​សក់​ក្បាល ​តែវា​ក៍ធ្វើ​ឲ្យ​ជ្រុះរោម​ក្លៀក​ ឬ​រោមទ្រូង​បាន។​ រលាក​ស្បែក៖ ​នៅ​កន្លែង​បាញ់​កាំរស្មី។​ បន្ទាប់​ពីបាញ់​បាន​ ២-៣ ដង​ ស្បែក​អាច​ចេញពណ៌​ក្រហម​ ហើយ​ឈឺ​ដូច​រលាក​ថ្ងៃ។ ការ​រលាក​អាស្រ័យ​លើ​ប្រភេទ​ស្បែក​​​​ ហើយ​វានឹង​បាត់ទៅ​វិញ​នៅ​សប្តាហ៍​ចុង​ក្រោយ​ នៃ​ការព្យាបាល។​ បើ​ឃើញ​បែប​នេះ​ឆាប់​ប្រាប់​គ្រូពេទ្យ។​

២- ផល​រំខាន​យូរអង្វែង​ក្រោយ​ពីការ​ព្យាបាល​ អាច​មាន​ការផ្លាស់​ប្តូរ​រូបរាង​ខាង​ក្រៅ ​និង​សរីរាង្គ​មួយ​ចំនួន​ខាង​​ក្នុង ​ដោយ​សារ​តែត្រូវ​កាំរស្មី។​ បញ្ហា​ទាំង​នោះ​មាន Lymphoedema ស្រ្តី​មួយចំនួន​ក្រោយ​​វះកាត់​ត្រង់​​ក្លៀក ​និង​បាញ់​កាំរស្មី​ហើយ ​​ច្រើន​ឡើង​​ហើម​ដៃ។ ​សព្វថ្ងៃ​​នេះ​គ្រូពេទ្យ​មិន​ណែនាំ​ឲ្យ​ព្យាបាល​បែប​នេះ​នៅ​​តំបន់​ក្លៀក​ទេ​ ​លើក​លែង​តែកោសិកា​​មហារីក​រាល​ដាល​​ដល់​បរិវេណ​នេះ។

ពិបាក​ដក​ដង្ហើម ជាករណីកម្រ​ គ្នាយើង​អាច​ក្អក ឬពិបាក​ដក​ដង្ហើម​រាប់​ឆ្នាំ ​ក្រោយ​​ការ​ព្យាបាល​​ ដោយសារ​តែ​កាំរស្មី​ បាន​ទៅ​បំផ្លាញ​ កោសិកា​សួត។​ បញ្ហា​បេះដូង៖​ ក្នុង​ករណី​ដែលដុំ​មហារីក​នៅខាង​ឆ្វេង​បាន​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង។​ ប្រឈមកើត​មហារីក​នៅ​កន្លែង​ផ្សេង​ទៀត៖​ ព្យាបាល​ដោយ​កាំរស្មី​រយៈ​ពេល​យូរ អាច​បំផ្លាញ​កោសិកា​ល្អ​ និង​ប្រព័ន្ធ​ការពារ​រាងកាយ​បាន។ ​មុន​ពេល​ព្យាបាល​ដោយកាំរស្មី​ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពីផល​រំខាន​​យូរអង្វែង​​ ដើម្បី​ឲ្យយើងបាន​ត្រៀម​ខ្លួន​ទុកជា​មុន។​