អីយ៉ាស់! ចៅប្រុស​នាយករដ្ឋមន្ត្រី ទិញរថយន្តទំនើប​១គ្រឿង​ជូនគូរស្នេហ៍ ថ្ងៃ​ខួប​កំណើត

0
95

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយថា លោក ហ៊ុន បញ្ញាបុត្រ ដែលលោក គឺជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកន្លងមកបានបង្ហាញមុខមាត់សង្សាររបស់ខ្លួនជាសាធារណៈហើយក្នងនោះយើងក៏ឃើញថាអ្នកទាំងក៏បានចូលរួមកម្មវិធីមនុស្សធម៌ផងដែរ ។

ហើយអ្វីដែល គួរឲ្យចាប់អារម្មណ៍នោះ លោកតែងតែដឹកដៃគូស្នេហ៏ កញ្ញា គីម ចន្ទបរមី ដែលជាតារាសម្តែងបង្ហាញមុខក្នុងសកម្មភាពភាពផ្សេងៗ។ ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅទើបតែថ្មី​នេះ លោក ហ៊ុន បញ្ញាបុត្រ បានជូនកាដូរជាទីគប់ចិត្ដមួយទៅកាន់មនុស្សជាទីស្រលាញ់របស់លោក នោះគឺកញ្ញា គីម ចន្ទបរមី នូវរថយន្ដស៊េរីទំនើបបំផុតម៉ាក់ Mercedes-Benz C 300 AWD 4MATIC ពណ៏ស យ៉ាងស្រស់ស្អាតជាទីបំផុត។

នេះបើ យោងតាមរយៈកញ្ញា គីម ចន្ទបរមី ក៏បានបង្ហោះសារមួយឃ្លាទៅកាន់ គូរស្នេហ៏របស់ខ្លួន ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖”អគុណចំពោះកាដូរខួបកំណើតសំរាប់ឆ្នាំនេះ អគុណដែលគោរពផ្ដល់តម្លៃ នឹងនៅតែរក្សាការស្រលាញ់ ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ផ្ដើមស្គាល់គ្នាដំបូងHun Panhaboth”៕

LEAVE A REPLY

Please enter your comment!
Please enter your name here