គ្មាននរណានឹងស្រលាញ់យើងខ្លាំងដូចយើងស្រលាញ់ខ្លួនឯងនោះទេ

0
82

(ស្នេហា)៖ គ្មាននរណាអាចល្អជាមួយយើងបានរហូតដូចថ្ងៃចាប់ផ្ដើមនោះដែរ រឹតតែគ្មាននរណាលើកទឹកចិត្តយើងជាងយើងប្រឹងលើកទឹកចិត្តអោយខ្លួនឯងឡើយ។ យើងធ្លាប់បានយល់ច្រលំរឿងអស់នេះ ហើយក៏ធ្វើអោយយើងខកចិត្ត ឈឺចិត្ត អន់ចិត្ត ហើយក៏ខូចចិត្តមិនតិចដងហើយដែរ។

ពេលនេះឈប់ផ្ញើរសេចក្ដីទុកចិត្ត ឬរំពឹងលើអ្នកដ៏ទៃណាម្នាក់ជ្រុលហួសហេតុពេក ព្រោះបើវាពេក យើងក៏ឈឺពេក ពេលដែលអ្វីគ្រប់យ៉ាងវាខុសពីការគិតរបស់យើងទាំងស្រុង។ ដូចគេនិយាយថាមនុស្សគិតមិនដូចជាទេវតាគិតនោះទ ពេលខ្លះរឿងខ្លះយើងមានទាំងគម្រោងក្នុងការធ្វើវាហើយវានៅតែមិនបានដូចចិត្តយើងក៏មាន។

អញ្ចឹងហើយត្រូវដឹងខ្លួនឲ្យហើយទៅកុំរំពឹងលើអ្នកផ្សេងច្រើនជាងលើខ្លួនឯងពេកអីជួបរឿង ជួបបញ្ហាក៏ប្រឹងដោះស្រាយវាទៅ ជីវិតគឺបែបនេះហើយកាន់តែដើរកាន់តែជួបបញ្ហាជាច្រើនតែសុំកុំបោះបង់ខ្លួនឯងខ្លួន។ ត្រូវចេះប្រាប់នឹងលើកទឹកចិត្តខ្លួនឯងថា​មានយប់ក៏គង់មានថ្ងៃ ជីវិតក៏ដូចគ្នាមានឡើងមានចុះយើងមិនអាចដឹងមុនបានទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here