Tuesday, January 25, 2022
Homeព័ត៌មានសិល្បៈបែកធ្លាយ! លោក ខេមរៈ សិរីមន្ត មានអក្សរផ្ទាល់ខ្លួន

បែកធ្លាយ! លោក ខេមរៈ សិរីមន្ត មានអក្សរផ្ទាល់ខ្លួន

~

~

~

លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ថ្មីៗនេះបានបង្ហាញនូវអង្គរក្ស២​នាក់​តាមការពារ​លោក​ជាប់ជា​ប្រចាំតែម្ដង ខណៈដែលបុរសម្នាក់ទៀតគឺជាអ្នកកាន់ចង្កូត​រថយន្ដ​បើកជូនលោកជាប្រចាំ។អ្វីដែលគូរ​ឲ្យចាប់​អារម្មណ៍​នោះ​លោកសិរីមន្ដ ថ្មីៗបានឈប់​រថយន្ដ​ចាក់​​សាក់នៅស្ថានីយ៍ប្រេងឥន្ទនៈមួយ និងចុះទិញលៀសហាលនៅព្រៃជ្រូក ផ្លូវប៉ោយ​ប៉ែត ទៅសៀមរាប នោះស្រាប់តែកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកដល់​ទៅ២នាក់តាមអម​ការ​ពារតែម្ដងដែលសកម្មភាព​បែបនោះធ្វើ​ឲ្យ​លោកប៊ុនថៃ ហៅសិរីមន្ដ កាន់តែមើលទៅឡើង​ការ​លីព​មួយក្រឺតទៀតពេលដែលត្រូវអង្គរក្សបើកទ្វារ​រថយន្ដRolls Royce ឲ្យលោកចេញ​នោះ។​ប៉ុន្ដែការមានអង្គរក្សតាមការពារនេះមិនមែន​ជាលើកដំបូងនោះទេ​គឺជាយូឆ្នាំមកហើយដែល​លោក​សិរីមន្ដ តែងតែមានអង្គរក្សផ្ទាល់ខ្លួនបែបនេះជានិច្ចគ្រាន់​តែ​ពេលខ្លះមានអ្នកបើក​រថ​យ​ន្ដតែម្នាក់នោះចុះការពារលោកតែម្ដង តែពេល​នេះលោកប៊ុនថៃ លេងមែនទែនហើយគឺមាន​អង្គ​រក្ស២នាក់​និងអ្នកបើករថយន្ដម្នាក់ផ្សេងទៀតហើយសកម្មភាព​អង្គរក្ស​ចុះតាម​ការពារនោះ​គឺជាចំហតែម្ដងទើបអ្នកខ្លះបានលើកឡើងថាសិរីមន្ដ មើលទៅមិន​ចាញ់អ្នក​ធំប៉ុន្មានឡើយ។

~

~

~

~

គូរបញ្ជាក់ថាក្រៅពីខេមរៈ សិរីមន្ដ តារាដែលមានអង្គរក្សតាមការពារមានដូចជា​លោក​ព្រាប សុវត្ថិ ,ម៉េង កែវពេជ្ជតា និងហ៊ឹម ស៊ីវន ជាដើម ខណៈដែលឱក សុគន្ធកញ្ញា,ពេជ្រ សោ​ភា ,សុខ ពិសី ,ឆាយ វីរៈយុទ្ធ ,ខាន់ ជេមស៍ និងឆន សុវណ្ណារាជ ជាដើម​ពួកគេមានតែ​ត្រឹម​ជំនួយ​​ការប៉ុណ្ណោះ។ចំពោះលោកប៊ុនថៃ វិញការមានអង្គរក្សនេះដោយសារតែកន្លងមកលោក​ចេញ​ច្រៀង​សម្ដែងតាមបណ្ដារឆាកតន្រ្ដីធំៗពេលចុះពីលើឆាក​វិញតែងតែងមានទស្សនិក​ជន​ចោម​រោមព័ទ្ធថតរូប​ហើយពិបាករើរ​ខ្លួនចេញ​ទៅបន្ទប់​ផ្លាស់សម្លៀកបំពាក់ទើបបាន​អង្គរក្ស​ទាំង​​នោះហើយជួយអន្ដរាគមន៍។ថ្មីៗនេះដែរលោកសិរីមន្ដ បានឈានជើង​ក្នុង​វិស័យជំនួញ​ដែល​​រកស៊ីធំលក់ដីឡូតិ៍វិនិយោគជាច្រើនសែនដុល្លារទើបធ្វើឲ្យលោកប៊ុនថៃ ក្លាយទៅជាអ្នក​ជំនួញ​​អចលនទ្រព្យ​ម្នាក់ដែលគេចាត់ទុកថាមានទ្រព្យច្រើនហេតុនេះ​ហើយគេជឿរថាការមាន​អង្គ​រក្ស​២នាក់​នៅពេលនេះគឺដើម្បីសុវត្ថិភាព និង​សម្រួលដល់ការធ្វើតំណើររបស់លោកចុះ​តាម​បណ្ដារ​ខេត្តឆ្ងាយៗទាំងនោះផងដែរ។ទោះជាយ៉ាងណាលោកប៊ុនថៃ ត្រូវបានគេ​មើល​ឃើញ​ថាកាន់តែ​មានឥទ្ធិពលខ្លាំងឡើងៗនៅពេលដែលចុះពីលើ​រថយន្ដមានអង្គរក្សបើក​ទ្វារឡាន​ជូន​និងអមដំណើរ​នេះ​ដែលសកម្មភាពបែបនេះតារា​ល្បីៗនៅបរទេសមានស្ទើតែ​គ្រប់គ្នាទៅ​ហើយ។

~

~

~

ខេមរៈ សិរីមន្ដ ត្រូវបានគេចាត់ទុកថាលោកជាតារាដែលមានទ្រព្យច្រើន​នាពេល​បច្ចុ​ប្បន្នក្នុងចំណោមតារាដូចជាលោកព្រាប សុវត្ថិ,ចា រិទ្ធី,យុគ ចិន្ដា,គង់ សុជាតិ ,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម។តែលោកប៊ុនថៃ មិនដែលប្រកាសពីចំនួនទ្រព្យ​សរុប​ដែល​លោក​សល់​ថា​ពេលនេះមានចំនួនប៉ុន្មានហើយនោះទេ គ្រាន់តែនៅរយៈពេលចុងក្រោយនេះ​លោក​សិរីមន្ដ បាន​ងាកមកលេងម៉ូដរថយន្ដទំនើបៗដូចជាRolls Royce , Lexus Lx570 ,Mazda និង​Volkswagen ជាដើម។ដោយ​ឡែក​ចំណង​ស្នេ​ហាលោកខេមរៈ សិរីមន្ដ ជាមួយអ្នកនាងគួយ ផល្លី រយៈពេលជាង១៧ឆ្នាំ(២០០៤-២០២១)នេះក្រៅពីពួកគេ​ទទួលបាន​ចំណង​ដៃកូន​៣នាក់​(ស្រី២)នោះនៅមិនទាន់មានដំណឹងលោកសិរីមន្ដ ដឹកដៃភរិយារៀបការជាចំហឡើយ ក្រោយ​ពី​លោកធ្លាប់​អះ​អាងថាបានរៀបការម្ដងរួចទៅ​ហើយកាលពីឆ្នាំ២០០៩។មជ្ឈដ្ឋានមហាជន​មើល​ឃើញថានៅឆ្នាំ២០២១នេះលោកសិរីមន្ដ បាន​វ៉ា​ដាច់អស់តារារួមក្រុមនៅហង្សមាស ខណៈដែលមុននេះបែជាមានព័តមានថាលោកត្រៀមចេញពីហង្សមាស ចូលGalaxyទៅ​វិញ​ទើប​ធ្វើឲ្យFanមួយចំនួនតាមដានជាខ្លាំងតែចុងក្រោយលោកប៊ុនថៃ ថាលោកនៅតែ​ជាតារា​ហង្ស​មាសដែលមាន​កុងត្រានៅ​ឡើយ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments