អន្ទិត កក្កដា សុភ័ណ្ឌ ត្រៀមនឹងធ្វើការ Live និយាយការពិត ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង

0
91

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកជាច្រើន​ និងបានធ្វើការរិះគន់ចំពោះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលមានរូបភាពធ្ងន់ធ្ងរប៉ះពាល់ដល់ព្រះពុទ្ធសាសនា ។ ហើយនៅក្នុងនោះផងដែរ អន្ទិត កក្កដា សុភ័ណ្ឌ ក៏បាន លាចាកសិក្ខាបទរួចរាល់ហើយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភ័ក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់ ។

ក្រោយពីលាចាកសិក្ខាបទ អន្ទិត កក្កដា សុភ័ណ្ឌ ក៏បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយភ្ជាប់ជាសារយ៉ាងខ្លីថា៖ ​”ខ្ញុំបាទបានហោះមកដល់សហរដ្ឋអាមេរិកវិញ ដោយសុវត្ថិភាព ហើយ ពេលយប់នេះម៉ោងនៅស្រុកខ្មែរខ្ញុំនឹង Live និយាយពាក្យពិតមួយ និងរកភាពយុត្ដិធម៌ចំពោះខ្ញុំវិញ បើចង់ដឹងកុំភ្លេចចាំស្តាប់ទាំងអស់គ្នាណា”។

បើទោះបីជាមានបញ្ហាចម្រូងចម្រាសបែបនេះក្ដី បងប្អូនពលរដ្ឋខ្មែរយើងភាគច្រើន នៅតែគាំទ្រ អន្ទិត កក្កដា សុភ័ណ្ឌ ព្រោះ លោកប្អូនបានជួយដល់សង្គមជាច្រើន នាពេលកន្លងមក៕ តែកន្លងមកតាមមក អន្ទិត កក្កដា សុភណ្ឌ័ក៏ត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើនម្តងជាពីរដឹងដែរទាក់ទងទៅនឹងការបញ្ចេញកាយវិកាសកម្មភាពមិនសមរម្យ ដូចជាកាន់បង្ហាញរបស់ប៊្រេនៗថ្លៃហើយឈរថតហាក់ដូចជាមិនមែនជាសង្ឃឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here