ត្រូវ​ការ​ពារ​ជំងឺ​គាំង​បេះដូងដោយ​វិធី​ណា?

0
58

សុខភាពចាំបាច់នឹងពិតជាសំខាន់ណាស់សម្រាប់យើងម្នាក់ៗតែភាគច្រើនមនុស្សយើងតែងតែមើលរំលង។ ភាគច្រើនយុវវ័យអ្នកដែលមានវ័យក្រោមពីអាយុ២៨ ឆ្នាំគេសូវជាខ្វល់ពីបញ្ហាសុខភាពរបស់គេប៉ុន្មាននោះទេ។ តែទម្រាំតែពួកគេចាប់ផ្តើមស្រលាញ់សុខភាពយើងអាចនិយាយបានថាអាចនឹងហួសពេលក៏មាន។ ភាគច្រើនមនុស្សយើងបានបាត់បង់ជីវិតដោយសារតែជម្ងឺគាំងបេះដូង​ហើយជម្ងឺនេះបានសម្លាប់មនុស្សជាច្រើននាក់មកហើយ។ វិធីការពារជម្ងឺគាំងបេះដូង៖

ញ៉ាំអាហារ​សុខភាព​ជា​ប្រចាំ៖ កម្រិត​ការ​ញ៉ាំ​សាច់​ក្រហម ខ្លាញ់​ឆ្អែត អំបិល និង​ស្ករ។ ត្រូវ​បន្ថែម​បន្លែ ផ្លែ​ឈើ ផលិត​ផល​ពី​អង្ករ​សម្រូប និង​ខ្លាញ់​ត្រី ​ដែល​មាន​ជាតិ​ Omega 3 ក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន។

ធ្វើ​ឲ្យ​ជីវិត​មាន​តុល្យភាព៖ ត្រូវ​ហាត់​ប្រាណ​ស្រាលៗ ដូច​ជា យ៉ូហ្កា ឬ​ដើរ​នៅ​មួយ​កន្លែង។ បញ្ចេញ​ភាព​តាន​តឹង​ក្នុង​ចិត្ត ឲ្យ​ច្រើន​តាម​​អាច​ធ្វើ​ទៅ​បាន និង​ព្យាយាម​កុំ​ឲ្យ​មានអារម្មណ៍​​តានតឹង​ក្នុង​ចិត្ត (ស្ត្រេស) ឬ​មាន​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ខ្លាំង។

ឈប់​ផឹក​ស្រា​ និង​ជក់​បារី៖ ក្រៅ​ពី​ជំងឺ​បេះ​ដូង ទម្លាប់​អាក្រក់​​ប៉ះ​ពាល់​សុខភាព​ទាំង​នេះ ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ ដូច​ជា ទឹក​នោម​ផ្អែម លើស​ឈាម ឬ​ធាត់​លើស​ទម្ងន់ ជាដើម។ សូមជួយចុចស៊ែរចែកគ្នាដឹងផង។

LEAVE A REPLY

Please enter your comment!
Please enter your name here