ធ្វើម៉េចទើបគេចាប់អារម្មណ៍នឹងយើង!

0
626

(គន្លឹះល្អៗ)៖ តើអ្នកជាមនុស្សដែលមានប្រជាប្រិយភាពកម្រិតណាដើម្បីទាក់ទាញមនុស្សដែលនៅជុំវិញខ្លួនអ្នកឲ្យមកចាប់អារម្មណ៍នឹងយើង?​​បើអ្នកចង់ឲ្យនរណាម្នាក់ចាប់អារម្មណ៍លើយើង យើងត្រូវតែមានចំណុចពិសេសនឹងប្លែកពីគេទើបគេចាប់អារម្មណ៍នឹងយើង។​​ ចំណុចដែលអាចទាញចំណាប់អារម្មណ៍របស់អ្នកដទៃឲ្យមកចាប់អារម្មណ៍នឹងយើងមានដូចជា៖

យើងត្រូវតែមនុស្សស្អាតបាត ការរៀបចំខ្លួនវាជារឿងមួយដែលសំខាន់ព្រោះថាភាពស្អាតជាទីចាប់អារម្មណ៍របស់ក្រសែភ្នែករបស់មនុស្សផងទាំងពួង។ ទាំងគេទាំងយើងស្អាតហើយ​នរណាមិនចាប់អារម្មណ៍ចង់ស្គាល់ចង់រាប់អានជាមួយគេ។

ត្រូវតែជាមនុស្សដែលលេចធ្លោរជាងគេក្នុងចំណោមមនុស្សដែលនៅជុំវិញខ្លួនយើង។ ពេលខ្លះយើងមានសមត្ថភាពតែយើងមិនបញ្ចេញអ្នកដទៃគេមិនដឹងនោះទេថាយើងពួកែហើយចេះអ្វី តែនៅពេលកាលៈទេសៈមកដល់យើងគួរតែបញ្ចេញដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញខ្លួនអ្នក។

ត្រូវមានចំណេះដឹងទូលាយ មនុស្សដែលមានចំណេះដឹងទូលាយទៅទីកន្លែងណាក៏ចូលចុះនឹងគេដែរ គេនិយាយអ្វីចេញមកយើងដឹងថាគេនិយាយពីអ្វី ហើយអ្នកដែលមានចំណេះដឹងច្រើននេះហើយដែលគេកំពុងតែត្រូវការប្រើ​ក្នុងស្ថានភាពណាក៏ដោយរាល់បញ្ហាដែលអ្នកផ្សេងមិនអាចដោះស្រាយបាន តែបែរជាអ្នកអាចដោះស្រាយវាបានយ៉ាងល្អ នោះជាមនុស្សដែលលេចធ្លោរនឹងអស្ចារ្យមិនខានឡើយ។

ត្រូវចេះជួយអ្នកដទៃដែលគេលំបាកជាងយើងបើសិនជាអាច ការជួយអ្នកដែលមានបញ្ហាវាជារឿងដែលអ្នកគួរតែធ្វើ ព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ថារំភើបនឹងសប្បាយចិត្តជាខ្លាំងព្រោះអ្នកបានហុចដៃរបស់អ្នកឲ្យមនុស្សដែលកំពុងតែលង់ទឹកគេអាចឡើងមកលើគោកវិញបាន។ ការធ្វើបែបនេះអ្នកនឹងទទួលបានគោរពពីមនុស្សដែលអ្នកបានជួយហើយអ្នកដទៃគេមើលមកអ្នកថាជាមនុស្សមានចិត្ត នោះអ្នកនឹងទទួលបានការចាប់អារម្មណ៍បន្ថែមទៀតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here