បាយបិណ្ឌទៅជាបាយបាតអស់ហើយ! អាចទេលុបបំបាត់ភ្លេងសម័យ​នៅ​ពេលហែរជំនូន

0
1074

មិនមែនហាមមិនឲ្យសប្បាយនោះទេតែសប្បាយកុំភ្លេចដើមកំណើតថាខ្លួនឯងជានរណា កុំដល់ថ្នាក់កែឆ្នៃរហូតដល់បាត់បង់ប្រពៃណីរបស់ដូនតាខ្មែរយើងដែលខំបន្សល់ទុកមកវាមិនសមនោះទេ។ ភាគច្រើនតាមរោងការយើងសង្កេតឃើញថាពេលពិធីហែរជំនូនម្តងៗមិនចាក់ភ្លេចបុរាណខ្មែរយើងសម្រាប់ហែរជំនូនទេ តែជាយកភ្លេងសម័យទៅចាក់កំដរវិញ មិនយល់តែម្តង។ ជាពិសេសលោកអាចារ្យកាន់ពិលាការនឹងតែម្តង ជាអ្នកដឹកនាំកម្មវិធីបែរជារំលងប្រពៃណីបែបនេះទៅវិញ។ គាត់ជាចាស់ជាទុំ គាត់បានរៀនចេះដឹងច្រើនជាង​ពេលឃើញម្ចាស់កម្មវិធីធ្វើខុសហើយមិនហ៊ានទាំងប្រាប់គេថែមទៀតក៏មាន។

ឳ!ព្រះឲ្យតែម៉ាក់ៗនឹងប្រពៃណីខ្មែរមួយចំនួននឹងបាត់បង់ទៅបណ្តើរៗមិនខាននោះទេ។ អាចទេពេលពិធីហែរជំនូនសុំចាក់បទភ្លេងខ្មែរឬក៏ប្រគុំលេងជាភ្លេងឩបករណ៍ខ្មែរយើងវិញ។ យើងជាខ្មែរគួរតែចូលរួមថែរក្សាអ្វីដែលជារបស់ខ្មែរយើង ហើយបើចង់សប្បាយធ្វើឲ្យប្លែកពីគេក៏មិនគួរយកប្រពៃណីខ្មែរមកធ្វើបែបនេះនោះទេ។ បើអញ្ចឹងមិនចាំបាច់ការនោះទេ។

ដូចយើងបានឃើញហើយការរៀបការសម័យនេះខុសឆ្ងាយពីសម័យមុនដាច់ស្រលះ​ដោយឡែកនៅលើហ្វេសប៊ុកកូនក្រមុំដែលបានរៀបការហើយនាងៗលេងម៉ាអស់ដៃតែម្តងមានខ្លះឡើងរាំចាក់ក្បាច់ពេញតែឆាក មើលទៅវាមិនទំនងសោះ។ អញ្ចឹងបានថាទំនើបពេកដើរទាន់សម័យពេកការហើយជាមួយគ្នាមិនទាន់បានប៉ុន្មានផងប្តីមានស្រី ទាស់ទែងគ្នាបែកបាក់ចានឆ្នាំង មិនដឹងស្អីទៅជាស្អី។

សរុបមកវិញធ្វើអ្វីក៏ដោយបើទាក់ទងនឹងទំនៀមទម្លាប់របស់ខ្មែរយើងសូមកុំចោលវាឲ្យសោះ ត្រូវតែយកវាមកធ្វើនឹងប្រារព្ឋតាម ធ្វើបែបនេះវាជាការជួយថែរក្សាប្រពៃណីខ្មែរយើងឲ្យស្ថិតស្ថេរគង់វង់បានយូរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here