ថ្ងៃប្រឡងកាន់តែជិតមកដល់ហើយ ត្រៀមៗអ្នកប្រឡងថ្នាក់ទី១២ ស៊ូៗ

109

ចេះអ្វីខ្លះហើយឬនៅថ្ងៃប្រឡងកាន់តែខិតជិតចូលមកដល់ហើយអ្នកទាំងអស់គ្នា។ ខំមើលមេរៀនឡើង យកពេលដែលនៅសល់ប៉ុន្មាននេះនៅផ្ទះ ទៅរៀនគួរក្រៅម៉ៅបន្ថែមដើម្បីធ្វើឲ្យយើងកាន់តែមានទំនុកចិត្តក្នុងការប្រឡង។ ព្រោះថាបើយើងមិនបានរៀនមិនចេះអ្វីសោះវានឹងធ្វើឲ្យយើងភ័យមិនខាន។

នរណាម្នាក់ក៏ធ្លាប់ឆ្លងកាត់នៅការប្រឡងដែលឲ្យតែមានឈ្មោះថាជាសិស្សសាលា ត្រូវចាំថាខំប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាពរបស់អ្នកហើយត្រូវហ៊ានទទួលយកលទ្ឋផលនៃការប្រឡងរបស់យើង។ ជូនពរអ្នកទាំងអស់គ្នាដែលត្រៀមប្រឡងខាងមុខនេះឲ្យជោគជ័យ សំណាងល្អ តែត្រូវចាំថានេះគ្រាន់តែជាតេស្តសមត្ថភាពរបស់អ្នកតែប៉ុណ្ណោះវាមិនបានកំណត់ពីជីវិតអនាគតរបស់អ្នកនោះទេ។

លទ្ឋផលល្អបើមានលទ្ឋភាពគួរបន្តរៀនដល់មហាវិទ្យាល័យទៀតទៅ ហើយបើទទួលបានលទ្ឋផលមិនល្អក៏កុំតូចតូចចិត្តអស់សង្ឃឹមធ្វើអ្វីវាជារឿងធម្មតាហើយក៏កុំមានអារម្មណ៍ថាខ្មាស់គេអី មានមនុស្សច្រើនគ្នាណាស់ដែលធ្លាប់ប្រឡងធ្លាក់ តែជីវិតរបស់អ្នកទាំងអស់នោះក៏មិនបានធ្លាក់ដូចការប្រឡងរបស់គេដែរ ផ្ទុយទៅវិញជីវិតអ្នកធ្លាក់បាក់ឌុបទាំងនោះមួយចំនួនរស់ស្រួលជាងអ្នកប្រឡងជាប់ក៏មានដែរ។

ដោយហេតុផលថាគេធ្លាក់បាក់ឌុបហើយមិនបានបន្តទៅរៀននៅសាកលវិទ្យល័យ នឹងមហាវិទ្យាល័យមែន តែគេមិនបោះបង់ក្តីស្រម៉ៃរបស់គេនោះទេ គ្រាន់តែធ្លាប់ការប្រឡងបាក់ឌុបគ្មានអ្វីអស្ចារ្យនោះ ជីវិតរបស់យើង វាសនា អនាគតរបស់យើងកំណត់បាននៅពេលដែលយើងចេញធ្វើការ ឬបើកមុខរបររកស៊ីអ្វី នោះអាចទើបកំណត់ថាអ្នកណាខ្លាំងអ្នកណាខ្សោយបាន។

ពេលខ្លះយើងត្រូវដឹងថាការរៀនសូត្រយើងមិនសូវជាពូកែដូចគេទេ តែរឿងរកស៊ីធ្វើឲ្យចំណេញលុយយើងអាចរកលុយបានច្រើនជាងអ្នកដែលរៀនពូកែទាំងនោះបាន។ មនុស្សយើងសព្វថ្ងៃធ្វើអ្វីៗគឺដើម្បីតែក្រពះនឹងលុយនេះឯង ។