ប៉ុន្មានចំណុចនេះបញ្ជាក់ថានាងលែងចង់ទាក់ទងនឹងអ្នកហើយ

0
75

គេថាក្នុងរឿងស្នេហាភាគច្រើនមនុស្សស្រីតែងតែហួងហែងពីមនុស្សដែលនាងបានដាក់ចិត្តស្រលាញ់ច្រើនជាងមនុស្សប្រុសតើត្រូវទេ? មនុស្សដែលមានចិត្តស្រលាញ់នឹងចូលចិត្តយើងគេនឹងចំណាយពេលវេលា គិតដល់យើង បារម្ភពីយើងសឹងតែគ្រប់រឿង។​ ចុះបើនៅសុខៗស្រាប់តែគេចេញចរិកសោះអង្កើយដាក់តើមានន័យយ៉ាងណាដែរ?

បើអ្នកសម្គាល់ឃើញមានប៉ុន្មានចំណុចដូចខាងក្រោមនេះនោះបញ្ជាក់ថាមនុស្សឬក៏ដៃគូរដែលអ្នកកំពុងតែដាក់ចិត្តស្រលាញ់គេចាប់ផ្តើមដកចិត្តពីអ្នកបណ្តើរៗហើយ។

១. ពេលដែលអ្នកឆាតឬផ្ញើរសារទៅគេម្តងៗគេមិនសូវជាឆ្លើយតបនាងលឿនដូចពេលមុនៗនោះទេ ពេលខ្លះគេ Seen ហើយគេមិនឆ្លើយតបនឹងអ្នកទៀតក៏មានដែរ។ ហើយបើអ្នកសួរនាំគេច្រើននោះគេនឹងមានលេសដោះសារជាមួយអ្នកជានិច្ច។

២. មិនសូវជាមានពេលវេលាឲ្យយើងដូចពេលមុន នេះបញ្ជាក់ថាគេធុញទ្រាន់នឹងជួបមុខអ្នកហើយ នៅក្នុងក្រសែភ្នែករបស់គេអ្នកនឹងក្លាយទៅជាមនុស្សសាមញ្ញធម្មតាម្នាក់ហើយពេលខ្លះមិនរកលេសមិនចង់ជួបអ្នកទៀតក៏មាន ធាតុពិតគេធ្វើបែបនេះដើម្បីឲ្យអ្នកធុញទ្រាន់នឹងគេ ហើយឲ្យអ្នកជាអ្នកសុំបែកគេមុន។

៣. លែងខលឬឆាតមកអ្នកមុន នេះរឹតតែបង្ហាញឲ្យកាន់តែច្បាស់ទៀតថាក្នុងចិត្តគេគឺប្រែប្រួលហើយ រូបអ្នកគ្មានក្នុងចិត្តគេនោះទេបើទោះបីជាគេទំនេរក៏គេមិននឹកនាថានឹងផ្ញើរសារមកឲ្យអ្នកមុននោះទេ។​ សាកគិតមើលមនុស្សពីរនាក់ស្រលាញ់ដោយពិតទោះរវល់យ៉ាងណាក៏អាចឆ្លៀតមួយនាទីផ្ញើរសារមកឲ្យយើងបានដែរ។ តែបើក្នុងចិត្តគេគ្មានរូបយើងហើយ កុំថាឡើយមួយនាទីមួយវិនាទីក៏គ្មានឲ្យអ្នកដែរ។

៤. ចាប់ផ្តើមមានលេស ចេះកុហកយើងគ្រប់រឿង គេតែងតែដោះសារគេចវេសមិនចង់ជួបនឹងយើង ។ ហើយពេលខ្លះគេនិយាយកុហកយើងទៀតក៏មានដែរ។ បើអ្នកជួបប៉ុន្មានចំណុចខាងលើនេះគួរតែឈប់ចំណាយពេលទៅលើមនុស្សបែបនេះទៀតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here