មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថា បទចម្រៀង Are you Ok មិន…

0
62

~

~

កាលពីថ្មីៗនេះ Trailer បទចម្រៀង Are you Ok? ដែលជាចម្រៀងរបស់ផលិតកម្ម Galaxy មានការផ្ទុះកក្រើកល្បីជាខ្លាំង​នៅក្នុងបណ្តាញសង្គម ជាពិសេស បណ្តាញតិកតុក ដែលមិនទាន់នឹងចេញជា វីដេអូពេញផងនោះ។ តែយ៉ាងណា បទចម្រៀងមួយបទនេះ ត្រូវបានមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់ព្រោងព្រាត ថាប៉ះពាល់ដល់ការអប់រំ និងមិនល្អសម្រាប់អ្នកទស្សនាជាដើម។

~

~

ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួង មហាផ្ទៃ និងក្រសួងវប្បធម៌​និង វិចិត្រសិល្បៈ អះអាង​ថា ផលិតកម្មមួយ​ ដែលថតវីដេអូ ចម្រៀងបង្ហាញរូបភាពកាំ.ភ្លើ.ងជាក្រុម មិនមានផលប៉ះពាល់អ្វី​ ដល់សន្តិ​សុខ​សង្គម ឬ​វប្បធម៌ជាតិនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមបញ្ជាក់ថា បទចម្រៀង របស់ផលិកកម្ម Galaxy ដែលមានចំណងជើង ជាភាសាអង់​គ្លេស​ថា «Are you Ok?» បានរងការរិះគន់ខ្លាំង ពីសាធារណជន។

~

~

ការរិះគន់នេះ ធ្វើឡើង​បន្ទាប់​ពី ​បទ​ចម្រៀង​ «Are you Ok?» បង្ហោះជា​សាធារណៈ​ លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​ចែក​ រំលែក​តៗគ្នា ក្រោយពីតារាចម្រៀង ដែលច្រៀងបទនេះបាន​យកកាំភ្លើងមក​សម្ដែង ភ្ជាប់​ជាមួយនឹងការស្លៀកពាក់ បែបសិស្ស​សាលា កូ​រ៉េ រួមទាំង​មាន បង្ហាញ​អក្សរ​ខ្មែរ​ និងអក្សរកូរ៉េ នៅលើក្ដារខៀន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

~

ក្នុងនោះ ម្ចាស់បទចម្រៀង​ Are you Ok? កញ្ញា តន់ ច័ន្ទសីម៉ា បានចេញសុំទោសជាសាធារណៈចំពោះចម្រៀងនេះផងដែរ ដោយគោលបំណងរបស់កញ្ញា គឺចង់ឱ្យបទចម្រៀងនេះ ផ្ទុះកក្រើក និងល្បីនៅលើឆាកអន្តរជាតិ។

~

~

ក្រៅពីរិះគន់​ អ្នកលេងបណ្ដាញសង្គម​ហ្វេស​ប៊ុក បាន​នាំគ្នាយ​ករូបតារាចម្រៀងទាំងនោះ មកភ្ជាប់ជាមួយអតីតព្រះសង្ឃមួយអង្គដែលបានលេងកាំភ្លើងជ័រនិងថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ ប៉ុន្តែត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបាន តុលាការ​ផ្ដន្ទាទោសឱ្យជាប់ ពន្ធនាគារផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់សារព័ត៍មាន វីអូឌី នៅថ្ងៃអង្គារ​នេះថា ក្រសួងមិន​មាន ​វិធាន​ការ​ច្បាប់ ​អ្វី​លើ​តារា​ចម្រៀង និងក្រុមហ៊ុន Galaxy នោះទេ​ ដោយថា ការយក​កាំភ្លើងជ័រមកសម្ដែង ក្នុងបទចម្រៀងជាសាធារណៈ បែបនេះ មិនមាន​ផល​ប៉ះពាល់អ្វីដល់​សន្តិសុខទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

លោកបញ្ជាក់​បន្ថែមថា៖វប្បធម៌ជាតិអត់មានប្រើប្រាស់កាំភ្លើងទេ មាន​តែ​ដាវ​ អីជាដើម យកមកការពារទឹក​ដី កម្ចាត់សត្រូវ​ មាន​រូប​ដូច​នៅ​អង្គរវត្ត។ កាំ.ភ្លើ.ង.យើងអត់ មានទេកាល ជំនាន់ហ្នឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

~

~

LEAVE A REPLY

Please enter your comment!
Please enter your name here