បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងឆ្លងចរន្តភ្លើងឆេះរងការខូចខាតអស់ស្ទើតែទាំងស្រុង…

0
33

រថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿងត្រូវបានឆាប់ឆេះអស់ស្ទើតែទាំងស្រុងនៅពេលម្ចាស់កំពុងតែបើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អាបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង៩នឹហ១៥នាទីព្រឹក ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

យោងតាមប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះបានរៀបរាប់ប្រាប់ឲ្យបានដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងរូបគាត់បានបើករថយន្តរបស់គាត់ម៉ាកក្រឡុកស៊ីម៉ង់មួយគ្រឿងពណ៌សមួយគ្រឿងគ្មានផ្លាកលេខ បើកធ្វើដំណើរតាមបណ្ដោយជាតិលេខ៦អា ក្នុងគោលបំណងទៅក្រុមហ៊ុនដើម្បីយកស៊ីម៉ង់ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើសង្ស័យថាមានឆ្លងចរន្ធភ្លើងទើបបណ្ដាលឲ្យរថយន្តរបស់គាត់ឆាប់ឆេះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់រថយន្តពន្លត់អគ្គីភ័យចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here