រន្ធត់ចិត្តជាខ្លាំងពេលដឹងថាប្អូនថ្លៃទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវ

0
52

វាពិតជាមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំងនៅពេលដែលអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារបានបង្ហាញអារម្មណ៍សោកសង្រេងនិងសោកស្តាយនៅមុននេះបន្តិចក្រោយបាត់បង់សមាជិកគ្រួសារទៅយ៉ាងលឿនដោយសារជំងឺកូវីដ ១៩។

អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា«ម្សិលមិញ នៅឃើញមុខ ថ្ងៃនេះប្អូន ទៅដោយមិនបានលា បងសោកស្តាយណាស់ ណែតអើយ សូមជាតិក្រោយ ឱ្យប្អូនអាយុវែង។  កូវីដ ១៩បានឆក់យកជីវិតប្អូនថ្លៃល្អរបស់ខ្ញុំ ប្រពន្ធប្អូនប្រុសទី៦ ខាត់ យ៉ៃ ប្អូនរឹងមាំឡើងណា»។ ការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការសោកស្តាយនិងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ប្អូនថ្លៃស្រីដោយសារជំងឺ កូវីដ ១៩ ។

អ្វីដែលគួរឱ្យសង្វេគនោះប្អូនថ្លៃរបស់អ្នកនាង ខាត់ សុឃីម ដែលត្រូវជាភរិយារបស់លោក ខាត់ យ៉ៃ បានទទួលមរណភាពទាំងនៅសរសៃខ្ចីពោលអ្នកនាងទើបសម្រាលបានកូនប្រុសម្នាកប្រមាណជាជិតមួយខែ ។

LEAVE A REPLY

Please enter your comment!
Please enter your name here