បាត់មុខពីសិល្បៈមែន តែ កញ្ញា តេង លក្ខិណា នៅតែមានជីវិតរស់នៅបែបលំដាប់អ្នកមាន

0
95

(ភ្នំពេញ)៖ តេង លក្ខិណា ដែលបាត់ខ្លួនឈឹងពីចង្កោមអ្នកសិល្បៈនិងការសម្តែងភាពយន្តខារ៉ាអូខេទាំងឡាយ ក្រោយអស់តំណែងជាតារាចម្រៀងនៅផលិតកម្ម M នោះ ស្រាប់តែពេលនេះបែរជាហ៊ឺហាដល់ចំណុចកំពូល ដែលធ្វើឱ្យតារារួមអាជីពពិបាកប្រជែងជាមួយទៅវិញ។

តេង លក្ខិណា រស់នៅផ្ទះវីឡាស្កឹមស្កៃ ហើយពេលនេះនាងជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា ដែលសរុបតម្លៃជិតកន្លះលានដុល្លារ គឺរថយន្តម៉ាក Porsche និង Range Rover។

ចំណែករូបសម្រស់វិញ តេង លក្ខិណា បានសម្ងំបន្ទំស្បែកឱ្យកាន់តែសខ្ចីម៉ដ្ឋខៃរលើបរលោងដូចសំឡីក្រោយលាក់ខ្លួនជាង២ឆ្នាំនេះ ទើបធ្វើឱ្យប្រុសៗកាន់តែច្រើនគ្រឺតក្នាញ់សម្រស់ស្រីស្អាតរូបនេះកាន់តែខ្លាំងថែមទៀត។ យ៉ាងណា​តេង លក្ខិណា គ្មានបំណងវិលត្រឡប់មករកអាជីពចាស់វិញក្នុងពេលឆាប់ៗនេះឡើយ។

តាមព័ត៌មានថា ក្រោយអស់តំណែងជាតារាចម្រៀងរបស់ផលិតកម្ម M មក តេង លក្ខិណា ត្រូវបានបណ្តាផលិតកម្មមួយចំនួននៅតែចាប់អារម្មណ៍ហៅនាងឱ្យថតសម្តែងភាពយន្ត និងខារ៉ាអូខេឡើងវិញ។ ប៉ុន្តែ លក្ខិណា ហាក់បង្ហាញអារម្មណ៍ខ្មាសគេ ព្រោះនាងធ្លាប់ជាតារាចម្រៀងម្នាក់ហើយទៅថតអមគេមិនសូវសម ទើបនាងមិនទទួលថតសម្តែងនៅពេលនេះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here