អតីតតារាសម្តែងជើងចាស់ លោក សំ ដារ៉ាវុទ្ធី បានទទួលមរណភាព

0
44

ពិតជាគួរសោកស្តាយណាស់ ដែលតារាសម្ដែងជើងចាស់លោក សំ ដារ៉ាវុទ្ធី បានទទួលមរណភាព នៅវ័យ៥២ឆ្នាំ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ដោយសារជំងឺ ដុះសាច់ក្នុងខួរក្បាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សំ ដារ៉ាវុទ្ធី មានជំងឺដុះសាច់ក្នុងខួរក្បាលអស់ជាច្រើនឆ្នាំ និងធ្លាក់ខ្លួនឈឺធ្ងន់ ២ឆ្នាំនេះ។ដោយសារតែប្អូនស្រីបង្កើតរបស់លោក សំ ដារ៉ាវុទ្ធីបានរៀបរាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បងប្រុសខ្ញុំគាត់បានស្លាប់ហើយបង ខ្ញុំសូមទោសខ្ញុំពិតជានិយាយមិនចេញទេ»។ វាពិតជាអួលដើមករណាស់ព្រមទាំងលាយឡំជាមួយសម្លេងទ្រហោយំ របស់ប្អូនស្រី លោក សំដារ៉ាវុទ្ធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហៀក សៅ ត្រូវជាប្អូនប្រុសពៅរបស់លោក សំ ដារ៉ាវុទ្ធី បានបញ្ជាក់ប្រាប់ ថា លោក សំ ដារ៉ាវុទ្ធី បានឈានជើងចូលសិល្បៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដែងក្នុងរឿងភាគ និងបទចម្រៀង ក្នុងអំឡុងឆ្នាំ១៩៩០ និងមានកេរ្តិ៍ឈ្មោះ នៅចន្លោះឆ្នាំ១៩៩៥-១៩៩៦។ « រឿងដែលបងប្រុសខ្ញុំសម្ដែងជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួរអង្គឯក មានពីរគឺ រឿងមាយើង និងរឿងព្រះបាទត្រសក់ផ្អែម ហើយបូករួមទាំងដើរតួររួមផ្សំផ្សេងៗទៀត ក្នុងរឿង និងបទចម្រៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខារ៉ាអូខេ ប្រហែលពី ៣០ទៅ៤០បទដែរ» ។

LEAVE A REPLY

Please enter your comment!
Please enter your name here