ផលិតកម្មGalaxy ស្លៀកពាក់ខោអាវសិស្សសាលាកាន់កាំភ្លើង នេះគ្រាន់តែជាគំនិតច្នៃប្រឌិតរបស់អ្នកដឹកនាំសម្តែង ( Creative MV )

0
66

Hmmmm សុំនិយាយមួយចុះ ក្នុងនាមជាអ្នកផលិតមួយរូប នឹងជាទស្សនិកជន

Ok MV របស់ផលិតកម្មGalaxy ស្លៀកពាក់ខោអាវសិស្សសាលាកាន់កាំភ្លើង នេះគ្រាន់តែជាគំនិតច្នៃប្រឌិតរបស់អ្នកដឹកនាំសម្តែង ( Creative MV )

មិនមែនធ្វើអំពើខុសច្បាប់ រឺបំពុលសង្គមនោះទេ គ្រាន់តែជាការផលិតបែបកំសាន្តអារម្មណ ប្លែកអារម្មណ៍អ្នកទស្សនា

1- តួអង្គក្នុងMV នេះ ស្លៀកឈុតសិស្សសាលាតែ មិនមែនសិស្សសាលាបែបខ្មែរទេ

2- កាំភ្លើងក៏មិនមែនកាំភ្លើងមែនទែនដែល គ្រាន់ជាកាំភ្លើងជ័រ ( Prop សំរាប់ថត )

3- ឈុតនេះមិនបានថតក្នុងសាលារៀនរបស់ប្រទេសកម្ពុជាពិតប្រកដមួយណាទេ គ្រាន់តែជាឆាកប្រឌិតឡើង ( មិនប៉ះពាល់ដល់ក្រសួងអប់រំ )

រឿង Girl No where របស់ថៃ MV របស់កូរ៉េ សុទ្ធតែប្រើឈុតសិស្សសាលាដូចគ្នា មានទាំងកាន់កាំភ្លើង មានតែអំពើហង្សា មានទាំងឃាតកម្ម

តែហេតុអីប្រជាជនគេបើកចិត្តទូលាយទទួលយក ព្រោះគេដឹកថាជាការសម្តែង នឹងផលិតបែបកំសាន្ត (Entertainment) រហូតដល់ប្រជាជនខ្មែរនាំគ្នាទស្សនា like នឹង Share ដូចគ្មានពាក្យរិះគន់សោះ

ខ្ញុំមិនយល់ហេតុអីប្រជាជនខ្មែរនៅតែមានទស្សនះប្រកាន់បែបនេះ បែងចែកមិនដាច់ការសម្តែង នឹងមែនទែន?

ខ្ញុំពិតជាសសើរ នឹងគាំទ្រដល់ផលិតកម្ម Galaxy ដែលហ៊ានចំណាយដើមទន់យ៉ាងច្រើនលើការផលិតMv មួយៗ មិនគិតពីផលចំណេញ តែផ្តោតលើគុណភាព ប្រជែងទីផ្សារអន្តរជាតិ

– ទាំងក្រុមការងារ ទាំងDecor Studio សំរាប់ថត ទាំងឧបករណ៍ថត ( Camera . Lighting . Equipment )

– ខ្ញុំស្តាយដែល Mv មួយនេះចំណាយលុយដល់ 50000$ នឹងការខិតខំផលិតរបស់ក្រុមការងារទាំអស់របស់ផលិតកម្ម Galaxy ត្រូវបានលុបចោល

សូមបើកចិត្តអោយទូលាយតិច ដើម្បីអោយកំរិតសិល្បះ ក៏ដូចការផលិតរបស់ខ្មែរអាចឈានជើង ចូលទីផ្សាអន្តរជាតិ ដូចថៃ វៀតណាម កូរ៉េផង…..

ប្រភព៖ Thea Rith

LEAVE A REPLY

Please enter your comment!
Please enter your name here