តារាចម្រៀង ទូច ភីរ៉ា តស៊ូរហូតដល់ជោគជ័យ ក្រោយបង្កើតស្ទូឌីយោខ្លួនឯង និងផ្ទុះខ្លាំងបទចម្រៀង អ្នកស្រែចិត្តស្មោះ

0
65

ប្រិយមិត្តខ្លះប្រាកដជាស្គាល់ តារាចម្រៀង សម្បុរស្រអែមស្រស់ រាងល្អិត លោក ទូច ភីរ៉ា គេសង្កេតឃើញថា​ ចាប់តាំងពីរូបលោកបើកស្ទូឌីយោ M Record Entertainment មកសន្ទុះនៃការគាំទ្រ របស់លោក ពិតជាកើនឡើងគួរឲ្យកត់សំគាល់ ពីមួយថ្ងៃទៅមួយថ្ងៃបទចម្រៀងរបស់លោកមានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។

យ៉ាងណាមិញ តារាចម្រៀងលោក ឈ្មោះ ទូច ភីរ៉ា បានប្រឡកចូលសិល្បៈតាំងពីឆ្នាំ២០១៦ ហើយលោកក៏បានទទួលការគាំទ្ររហូតមានប្រជាប្រិយភាព ក៏បានចាប់ផ្តើមកសាងស្ទូឌីយោខ្លួនឯង ដែលមានឈ្មោះថា (M Record Entertainment ) លោកមិនត្រឹមតែជាតារាចម្រៀងនោះទេ លោកក៏ចេះនិពន្ធទំនុកច្រៀង និងបទភ្លេងផងដែរ។ ហើយលោកក៏មានទទួលធ្វើសេវកម្ម និពន្ធបទភ្លេងថ្មី សម្រួលតន្ត្រី ស្ទូឌីយោថតសម្លេង រចនារូបភាព និងផ្សព្វផ្សាយពណិជ្ចកម្ម ។

ជាក់ស្ដែង បទចម្រៀងដែលបងប្អូនទទួលស្គាល់ គឺបទ បើអូនមិនស្មោះសន្យាធ្វើអ្វី និងបទចម្រៀងទើបតែផ្ទុះខ្លាំងថ្មីៗនេះ គឺបទអ្នកស្រែចិត្តស្មោះ និងពេលនៅឆ្ងាយពីបងហាមមានអ្នកផ្សេង ហើយនៅមានស្នាដៃបទចម្រៀងថ្មីៗជាច្រើនទៀត ត្រៀមនឹងចេញឆាប់ៗនេះ។ ហើយលោកក៏បានអំពាវនាវដល់ទស្សនិជន ក៏ដូចជាហ្វ្រេនៗបន្តការគាំទ្រស្នាដៃបទចម្រៀង និងស្ទូឌីយោបន្តទៀត  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here