កញ្ញា រ៉ាប៊ី អាចរកចំណូលបានលើសពី ១មុឺនដុល្លារក្នងមួយខែៗ

142

(ភ្នំពេញ)៖​ ប្រិយមិត្តជាច្រើនជាពិសេសយុវវ័យបានស្គាល់កញ្ញា រ៉ាប៊ី តាមរយៈបទ មាន់ស្រែ ដែលបទនេះហើយបានធ្វើឲ្យនាងមានប្រជាប្រិយភាពនឹងល្បីកាន់តែខ្លាំងមកដល់ពេលនេះ ហើយក្នុងនោះនាងក៏បានចេញបទថ្មីៗជាបន្តបន្ទាប់ទៀតផងដែរ។ ម្ចាស់បទមាន់ស្រែកញ្ញា​ រ៉ាប៊ី ជាតារាស្រីវ័យក្មេងសាច់សខ្ចីមួយរូបដែលទស្សនិកជនជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងលើនាង ។​​​

លើសពីនេះទៅទៀតនាងជាតារាស្រីបែប K-POP ហើយស្រស់ស្អាតទើបធ្វើឲ្យបណ្តាស្ពតពាណិជ្ជកម្មធំៗទាក់ទងនាងក្នុងការថតផ្សាយផលិតផលរបស់ពួកគេជាដើម។ កញ្ញា រ៉ាប៊ី អាចនិយាយបានថានាងជាតារាស្រីជួរមុខមួយរូបក្នុងចំណោមតារាល្បីៗជាច្រើនរូបទៀត។ បើតាមប្រភពជិតដិតនឹងនាងបានបង្ហើបថានាងអាចរកប្រាក់បានក្នុងមួយខែមិនក្រោមមុឺនដុលា្លរនោះទេ។

បច្ចុប្បន្នតារាស្រីសាច់ខ្ចីរូបនេះបាននឹងកំពុងបង់រំលួសផ្ទះនៅបុរីប៉េងហួតបឹងស្នោរតម្លៃ១៥មុឺនដុល្លារមួយខែត្រូវបង់១ពាន់ដុល្លារ ហើយនាងក៏មានផ្ទះដែលបានទិញបង់លុយសុទ្ឋមួយកន្លែងទៀត នៅទល់មុខផ្សារពោធិ៍ចិនតុងតម្លៃជាង២០មុឺនដុល្លារ។

គួរបញ្ជាក់ផងដែរថាកញ្ញា រ៉ាប៊ី បើយើងចាំមិនភ្លេចនោះទេនាងទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈបានប្រហែលជាជាងពីរឆ្នាំតែប៉ុណ្ណោះ តែប្រជាប្រិយភាពរបស់នាង​នឹងប្រាក់ចំណូលរបស់នាងពីវិស័យសិល្បៈនេះពិតជាធ្វើឲ្យជីវិតនាងរស់នោក្នុងភាពស៊ីវីល័យបានយ៉ាងមានក្តីសុខ។