៥ ចំណុចដែលបង្ហាញថាអ្នកអាចមានសមត្ថភាពក្នុងការបង្កើតប្រាក់ចំណូលបន្ថែម

270

មនុស្សយើងរស់ដើម្បីតែក្រពះឬក៏រស់ដើម្បីតែក្រដាស់ប្រាក់? តើអ្នកមានសមត្ថភាពក្នុងការរកប្រាក់បានកម្រិតណា? ហើយតើការចាយវាយរបស់លោកអ្នកគ្រប់គ្រាន់ដែរឬយ៉ាងណា? ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលធ្វើឲ្យអ្នកកាន់តែមានលុយច្រើនបើអ្នកព្យាយាមធ្វើវាបាន។

១. នៅពេលដែលអ្នកមានការតស៊ូក្នុងការរៀនសូត្រនោះអនាគតរបស់អ្នកនឹងមិនធម្មតាឡើយ ព្រោះជានឹងក្លាយទៅជាអ្នកចេះដឹងមួយរូប ហើយអ្នកនឹងអាចរកលុយបានយ៉ាងច្រើនពីចំណេះដឹងនឹងចំណេះធ្វើដែលអ្នកមាននៅក្នុងខ្លួន។ ចំណេះដែលបានមកពីការរៀនរបស់អ្នកនឹងហើយដែលជាស្ពានជួយចម្លងអ្នកកាន់គោលដៅនឹងកន្លែងដែលអ្នកចង់ទៅ។

២. ត្រូវចេះស្រលាញ់ខ្លួនឯងនឹងមានគោលដៅច្បាស់លាស់ក្នុងជីវិត នៅពេលដែលអ្នកមានគោលដៅថានឹងសន្សំលុយ នោះវានឹងអាចធ្វើឲ្យហោប៉ាវរបស់អ្នកកាន់តែប៉ោងឡើង។ ពាក្យថាស្រលាញ់ខ្លួនឯងគឺយើងត្រូវចេះថែរក្សាសុខភាពកុំឲ្យឈឺ អ្នកនឹងមិនចាំបាច់ត្រូវចំណាយលុយទៅលើការព្យាបាលខ្លួននោះទេ ព្រោះអ្នកមានសុខភាពល្អស្រាប់។

៣. អ្នកគួរតែពន្យាពេលនៃការដើរលេងសប្បាយ ដោយប្តូរមកជាការរៀនជំនាញផ្សេងៗដែលអាចធ្វើឲ្យអ្នកអាចរកប្រាក់បន្ថែមផ្សេងៗទៀតបាន។ ហើយវាក៏អាចជួយឲ្យអ្នកសន្សំលុយបានមួយចំនួនធំផងដែរ ព្រោះនៅពេលដែលយើងដើរលេងនោះយើងប្រាកដជាចាយលុយតែបើយើងមិនសូវជាដើរលេងនោះទេលុយក៏មិនសូវជាចាយច្រើនប៉ុន្មានដែរ។

៤. គួររៀនសន្សំលុយដើម្បីវិនិយោគឲ្យចំណេញលុយបន្ថែម ដូចជាទិញអចលនទ្រព្យណាដែរធូរថ្លៃហើយអាចលក់បានចំណេញខ្លះវិញនៅថ្ងៃណាមួយនោះប្រាក់របស់អ្នកនឹងកាន់តែកើនឡើងមិនចេះឈប់នោះទេ។

៥. អ្នកគួរតែចេះរៀនជួយអ្នកដទៃ ព្រោះថាការជួយអ្នកដទៃធ្វើឲ្យអ្នកមានអារម្មណ៍ថាសប្បាយក្នុងចិត្ត ហើយនៅថ្ងៃណាមួយមនុស្សដែលអ្នកបានជួយគេជោគជ័យ គេនឹងជួយយើងវិញមិនខាននោះទេ។ តែសូមកុំរំពឹងពេក ថាមនុស្សដែលអ្នកធ្លាប់ជួយគេនឹងជួយយើងវិញឲ្យសោះ។ ម៉្យាងវិញទៀតជួយគេទៅតាមលទ្ឋភាពដែលអ្នកអាចជួយបានវាជារឿងដែលល្អបំផុត។

តើលោកអ្នកយល់យ៉ាងណាដែរ? សូមបញ្ចេញយោគបល់ខាងក្រោម។