ទោះបីមានកូន និងសម្រាលកូនហើយអ្នកនៅតែស្អាតដដែលបើអ្នកដឹងពីរបៀបថែរក្សាសម្រស់

154

(ភ្នំពេញ)៖​ ភាគច្រើនបងប្អូនស្ត្រីៗយើងតែងតែព្រួយបារម្ភនឹងការបាត់បង់សម្រស់របស់ខ្លួនក្រោយពេលមានប្តីនិងមានកូន ជាពិសេសក្រោយពេលសម្រាលកូនរួច។ វាជារឿងធម្មតារបស់ធម្មជាតិ យ៉ាងណាស្តី្រគ្រប់រូបបើដឹងពីរបៀបថែរក្សាសម្រស់របស់ខ្លួនច្បាស់លាស់នោះច្បាស់ជាអស់បារម្ភពីបញ្ហានេះមិនខាន។

ក្នុងនោះផងដែរ ដូចពាក្យគេថាតៗគ្នា ស្រ្តីដែលសម្រាលកូនរួចប្រែបាក់សម្រស់មិនសូវស្អាតដូចមុន តែទោះជាយ៉ាងណាក្តី បើងាកមកមើលសម្រស់តារាស្រីស្រស់រូបនេះវិញ ពិតជាមិនធម្មតានោះទេ មុខមាត់របស់នាងក្រោយសម្រាលកូនរួចមិនទាន់បានប៉ុន្មានផង ពេលនេះសម្រស់នាងកាន់តែស្អាតប្រែខ្លាំង យ៉ាងគួរឲ្យសរសើរតែម្តង។

ក្រៅពីសម្រស់នៅតែស្អាត រីឯការតែងខ្លួនរបស់នាងហាក់មិនដូចអ្នកទើបសម្រាលកូនតែម្តង ព្រោះលេងខ្លួនស៊ីវិល័យ ហាយសូរគួរឲ្យចាប់អារម្មណ៍ ដែលធ្វើឲ្យហ្វេនជាច្រើនបានឃើញហើយ ពិតជាទប់មាត់មិនសរសើរមិនបាននោះទេ៕

គួរបញ្ជាក់ផងដែរថាសម្រស់វាពិតជារឿងដែលសំខាន់នឹងចាំបាច់ដែលមនុស្សស្រីគ្រប់រូបគួរតែចាប់អារម្មណ៍ នឹងថែរក្សាឲ្យបានស្អាតជានិច្ច សូមកុំបណ្តោយខ្លួនបើទោះបីជាអ្នកមានប្តីមានកូនរួចហើយក៏ដោយ។