ទស្សនាកម្រងរូបភាព ឩកញ៉ា ស្រីវ័យក្មេង លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ ដែលចុះជួយប្រជាពលរដ្ឋដោយមិនខ្លាចហត់នឿយឡើយ

280

ខណៈដែលប្រជាជនយើងកំពុងតែរងគ្រោះដោយសារទឹកជំនន់ យើងសង្កេតឃើញថាមានបងប្អូនខ្មែរយើងជាច្រើនបានចូលរួមជួយគ្នាក្នុងនោះមានទាំងសម្ភារៈនិងថវិកាមួយចំនួនដើម្បីដោះស្រាយការប្រឈមនឹងទុក្ខលំបាកមួយនេះ។

ស្របពេលជាមួយគ្នានេះផងដែរ ឩកញ៉ា ស្រីវ័យក្មេង ដែលទើបតែទទួលងារពីព្រះមហាក្សត្សឡើងជាឩកញ៉ា ដោយសារតែសកម្មភាពជួយសង្គមជាច្រើនកន្លងមក ឩកញ៉ា ស្រីវ័យក្មេង ដែលគេល្បីថាជារាជនីនៃច្បាប់ស្រូបទាញ លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ ក៏មិនឈរអោបដៃមើលដែរ ដោយបាន បរិច្ចាគថវិកា​ផ្ទាល់​ខ្លួន​ចំនួន​១​ម៉ឺន​ដុល្លារ​​ជូន​រដ្ឋាភិបាល​សម្រាប់​ជួយ​សង្គ្រោះ​ពុក​ម៉ែបងប្អូន​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់។

មិនត្រឹមតែប៉ុណ្ណោះនោះទេ នៅបានបរិច្ចាក ថវិកាបន្ថែម ចំនួន ៥០០០ ដុល្លារទៀត ដើម្បីទិញគ្រឿងឩបភោគនិងបរិភោគសម្រាប់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ។

លើសពីនេះ លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ ក៏បានដឹកនាំតំណាងចែកចាយរបស់ខ្លួនចុះទៅចែកអំណោយដោយផ្ទាល់ផងដែរ ដោយមិនខ្លាចការហត់នឿយ និងការលំបាកឡើយ។ ដោយស្របទៅតាម ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជាថា៖“ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!