ឯកឧត្តម​ មុឹង​ ពន្លក​ រួមជាមួយនឹង ឯកឧត្តម​ សួន​វិសាល​ និងក្រុមការងារ​បានចុះសួរសុខទុក្ខបងប្អូនដែលរងគ្រោះដោយទឹកជំនន់

186

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថាខណៈពេលនេះប្រទេសកម្ពុជាយើងកំពុងតែរង់គ្រោះដោយសារជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះ មានដូចជាខេត្ត បាត់ដំបង ខេត្តពោធិ៍សាត់ នឹងតាមបណ្តាខេត្តមួយចំនួនទៀត បូករួមនឹងនៅទីក្រុងភ្នំពេញយើង ក៏រងផលប៉ះពាល់ដែរ គឺខណ្ឌដង្កោរ ដែរទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។ ក្នុងនោះផងដែរយើងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋយើង រួមជាមួយនឹងកងកម្លាំងរបស់រាជរដ្ឋាភិបាលបានចុះជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។

ជាក់ស្តែងមិនមើលនឹងភ្នែកនោះទេ ឯកឧត្តម​ មុឹង​ ពន្លក​ នឹង ឯកឧត្តម​ សួន​វិសាល​ និងក្រុមការងារ​ក៏បានអញ្ចើញចុះសួរសុខទុក្ខបងប្អូនដែលរងគ្រោះដោយទឹកជំនន់ និងបងប្អូនយុទ្ធជនដែលបានចុះជួយប្រជាពលរដ្ឋផងដែរ ។

ក្នុងការចុះជួយនេះ ឯកឧត្តម​ មុឹង​ ពន្លក​ នឹង ឯកឧត្តម​ សួន​វិសាល​ ក៏បានប្រគល់អំណោយមួយចំនួនធំដល់វត្តព្រះធាតុដែលរងគ្រោះដោយទឹកជំនន់សម្រាប់ជាការជួយរំលែកនឹងដោះស្រាយគ្រាជួបទុក្ខលំបាកនេះផងដែរ។