មានប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់លោកតាវុិចទ័រដែលជាអ្នកដឹកនាំក្រុមកំប្លែងរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអុិន ដែលមានប្រជាប្រិយភាពនឹងមានការគាំទ្រយ៉ាងច្រើនក្នុងប្រទេស ហើយរាល់សាច់រឿងដែលគាត់បានដឹកសុទ្ឋសឹងតែធ្វើឲ្យបងប្អូនខ្មែរយើងបានសើចសប្បាយស្បើយទុក្ខព្រួយមួយគ្រាផងដែរ។

បើទោះបីជាមានឈ្មោះបោះសម្លេងនឹងមានការគាំទ្រយ៉ាងណាក៏ដោយក៏យើងមើលឃើញថា តាវុិចទ័រជាមនុស្សដែលចូលចិត្តប្រើជីវិតដ៏សាមញ្ញមិនរើងអើងនឹងបង្កើនខ្លួនលើកឬកពារនោះទេ។ ជាក់ស្តែងរូបភាពប៉ុន្មានសន្លឹកជាមួយក្រុមគ្រួសារនឹងក្រុមការងាររបស់ខ្លួននៅផ្ទះវាលស្រែមួយកន្លែងមើលទៅពិតជាសាមញ្ញ នឹងមើលទៅពិតជាមានក្តីសុខខ្លាំងណាស់ ។

ដោយហេតុថាស្រុកស្រែមានខ្យល់អាកាសល្អបរិសុទ្ឋរួមទាំងជួបជុំគ្រួសារហើយធ្វើដំណើរកម្សាន្តបែបនេះពិតជាសប្បាយនឹងមានស្នាមញញឹមដែលមិនអាចបំភ្លេចបាន ។ ក្នុងនោះកូនស្រីសំណព្វចិត្ត របស់គាត់ នីឡា ក៏បានបង្ហាញវត្តមាននៅទីនោះដែររួមជាមួយនឹងប្អូនប្រុសរបស់នាងផងដែរ ។ ចង់ដឹងយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here