អាយុ​៦​ឆ្នាំ​ ​រក​ចំណូល​បាន​ជា​មធ្យម​៣​លាន​ដុល្លារ​ក្នុង​១​ខែ

0
83

ប្រិយមិត្តជាច្រើនច្បាស់ជាធ្លាប់បានឮគេនិយាយពីការរកប្រាក់តាមអនឡាញហើយមែនទេ? បើមានមនុស្សប៉ុន្មាននាក់ដែលបានជឿថាគេរកបានហើយប៉ុន្មាននាក់ទៀតនៅតែបិទគំនិតថាគេមិនអាចរកលុយបាន ។ ដោយឡែកថ្មីៗនេះគ្រួសារ​​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​​អាច​ទិញ​ផ្ទះ​មួយ​ក្នុង​តម្លៃ​៨​លាន​ដុល្លារ​អាមេរិក ដែល​នេះ​ត្រូវ​អរគុណ​កូនស្រី​អាយុ​៦​ឆ្នាំ​របស់​ពួកគេ​ដែល​ជា​តារា​យូធូប។ Channels របស់​នាង​តូច​បូរ៉ាម ដែល​ល្បីល្បាញ​បំផុត​មាន​ចំនួន​​២ ទី​១​មាន​ឈ្មោះ​ថា Boram Tube Vlog និង Boram Tube ToysReview ដែល​សរុប​ទាំង​២ channels នេះ​មាន subscribers សរុប​ដល់​ទៅ ៣១​លាន​នាក់។

ក្រុម​គ្រួសារ​នាង​តូច​ទើប​បាន​ទិញ​ផ្ទះ​កម្ពស់​៥​ជាន់​តម្លៃ​ ៩,៥ ប៊ីលាន​វ៉ុន (៨ លាន​ដុល្លារ) ក្នុង​សង្កាត់​ហ្គាងណាម ដែល​តម្លៃ​អចលនទ្រព្យ​នៅ​ទីនោះ​ថ្លៃ​បំផុត​ក្នុង​ក្រុង​សេអ៊ូល ។ នេះ​បើ​តាម Business Insider។

ចំណូល​របស់​នាង​ល្អិត​វ័យ​៦​ឆ្នាំ គិត​​ជាមធ្យម ៣ លាន​ដុល្លារ​ក្នុង​១​ខែ ដែល​បាន​មក​ពី​យូធូប ពី​ក្រុមហ៊ុន​ឧបត្ថម្ភ និង ពី​​អ្នក​លក់រាយ។បូរ៉ាម​​គឺ​ជា​កុមារ​ម្នាក់​ក្នុង​ចំណោម​តារា​យូធូប​ក្មេងៗ ដែល​ធ្វើ​វីដេអូ​បង្ហាញ​ពី​របស់​លេង និង ដំណើរ​ផ្សងព្រេង​របស់​នាង​។​​​​​​វីដេអូ​សម្តែង​របស់​កុមារ​តូចៗ​ ពេញនិយម​យ៉ាង​ខ្លាំង​នៅ​លើ YouTube បើ​ទោះ​បី​ជា​បណ្ដាញ​សង្គម​មួយ​នេះ​​​មាន​និន្នាការ​សម្រាប់​កុមារ​ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង​ទៅ​ក្តី៕

ជាក់ស្តែងយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញម្តង បច្ចុប្បន្នក៏មានយុវវជនជាច្រើនបានដឹងកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការលេងហ្គេម ការបង្កើតជាវីដេអូ បង្ហោះចូលយូធូបដើម្បីស្នើរសុំរកលុយជាមួយយូធូបជាដើម ។ បញ្ជាក់នេះជាការពិតគ្រប់គ្នាអាចរកលុយបានពីអនឡាញបើអ្នកដឹងពីរបៀបក្នុងការធ្វើវាហើយត្រូវតាមគោលការណ៍របស់គេ ។

LEAVE A REPLY

Please enter your comment!
Please enter your name here