(ស្នេហា)៖ ក្នុងការទំនាក់ទំនងរវាងមនុស្សប្រុសនឹងមនុស្សស្រីវាងាយស្រួលនឹងបង្កើតឲ្យមានអារម្មណ៍ស្នេហាដោយមិនដឹងខ្លួន ហើយក៏ដោយសារតែភាពស្និទ្ឋស្នាលនឹងគ្នានេះហើយដែលធ្វើឲ្យមនុស្សពីរនាក់មានចិត្តលើគ្នាទៅវិញទៅមករហូតដល់បង្កើតបានជាស្នេហាមួយជាមួយគ្នា ។

ក្នុងរឿងស្នេហានេះផងដែរមានរឿងជាច្រើនដែលយើងត្រូវតែដឹងព្រោះថាមនុស្សដែលយើងស្រលាញ់នឹងមនុស្សដែលមកស្រលាញ់យើងតើគេស្រលាញ់យើងពិតប្រាកដឬលេងសើចជាមួយយើងនោះទេ។ ប៉ុន្មានចំណុចខាងក្រោមនេះអាចបង្ហាញថាគេជាមនុស្សដែលស្រលាញ៉អ្នកគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។

១. មិនសូវជាយកចិត្តទុកដាក់នឹងយើង គេហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងអ្វីដែលយើងបានធ្វើនឹងទង្វើររបស់យើងទៅលើគេប៉ុន្មានទេ ជាពិសេសគេមិនយកចិត្តទុកដាក់ស្តាប់ទុក្ខសោករបស់យើង ពេលខ្លះគេស្តាប់ហើយក៏ភ្លេចដោយមិនបានចាំអ្វីទាំងអស់។

២. ជាមនុស្សដែលតែងតែចង់បានពីយើងគ្រប់រឿង ត្រង់ចំណុចនេះគេជាមនុស្សដែលស្គាល់យើង គេមកស្រលាញ់យើងគឺដើម្បីតែផលប្រយោជន៍ ជាមនុស្សហុតទឹកសម្លឹងកាកមនុស្សបែបនេះនឹងបោះបង់អ្នកចោលពេលអ្នកគ្មានអស់អ្វីពីខ្លួន ។ និយាយរួមមនុស្សប្រភេទនេះបើអ្នកបានជួបនោះអ្នកនឹងស៊យមិនខាន។ គេប្រើគ្រប់វិធីដើម្បីចូលមកជិតខ្លួនអ្នកហើយចុងក្រោយគេនឹងបំផ្លាញអ្នកដោយមិនអាណិតអ្នកបន្តិចឡើយ។

៣. មិនសូវជាចេះតាមផ្គាប់ចិត្តអ្នក មនុស្សពីរនាក់បើបានសេពគប់រាប់គ្នាចាត់ទុកជាសង្សារហើយ គឺត្រូវតែហ៊ានទទួលស្គាល់ចំណុចល្អនឹងចំណុចអាក្រក់របស់ដៃគូរៀងៗខ្លួន ។ ហើយមានពេលខ្លះយើងត្រូវតែចេះដាក់ខ្លួនលួងមនុស្សដែលយើងស្រលាញ់ខ្លះផង បើទោះបីជាគេខុសក៏ដោយ តែមិនមែនជាកំហុសដែលពិបាកនឹងកែនោះទេ នេះជាចំណុចសំខាន់ដែលធ្វើឲ្យស្នេហារបស់អ្នកបន្តបានយូរអង្វេង ។

៤. មិនឲ្យតម្លៃពេលវេលាយើង ពេលវេលាមិនអាចថយក្រោយវិញបានទេ មនុស្សដែលយកពេលវេលាយើងទៅខ្ចះខ្ចាយចោលឥតប្រយោជន៍នៅថ្ងៃណាមួយអ្នកនឹងគ្មានអ្វីដែលជាប្រយោជន៍សម្រាប់ខ្លួនឯងនោះទេ ។ គេតែងតែបបួលយើងទៅកន្លែងនេះកន្លែងនោះតែគ្មានបានផលប្រយោជន៍ធ្វើឲ្យយើងរីកចម្រើននោះទេ ចាយលុយអស់ ហើយក៏អស់ពេលវេលាចោលទទេ គេចូលចិត្តបបួលយើងទៅតែកន្លែងសប្បាយ ដោយមិនបានគិតពីរឿងអនាគតជាមួយយើងប៉ុន្មាននោះទេ ។ មនុស្សប្រភេទនេះបើអ្នកបានគ្នាជាប្តីប្រពន្ឋនោះអ្នកគ្រាំគ្រាទ្រូងមិនខាន ព្រោះគេដឹងតែពីចាយ ដឹងតែសប្បាយតែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here