មនុស្សពីរនាក់ធ្លាប់ស្រលាញ់គ្នា ហើយបានបែកគ្នាមួយរយៈ ពេលជួបគ្នាវិញគេការចោលបាត់ យើងនៅតែឯកាដដែល

395

(វិបត្តិស្នេហា)៖ មនុស្សយើងគ្រប់គ្នាសុទ្ឋតែធ្លាប់បានឆ្លងកាត់នៅរឿងរ៉ាវស្នេហាជូរចត់ផ្អែមល្ហែម រីករាយនឹងជួបទុក្ខព្រួយសឹងតែគ្រប់គ្នា ។ សារជាតិជាមនុស្សចេះចាប់ផ្តើមឈឺចាប់នៅពេលដែលចាប់ផ្តើមដឹងក្តី ដឹងអ្វីល្អអ្វីអាក្រក់ ។ តើមនុស្សយើងវ័យមួយណាដែលមានការឈឺចាប់នឹងខូចចិត្តជាងគេ?

មនុស្សភាគច្រើនចេះខូចចិត្តនឹងឈឺចាប់ខ្លាំងនៅពេលដែលពួកគេចេះមានស្នេហា នៅត្រង់ចំណុចនេះចង់បញ្ជាក់ថាស្នេហាកំលោះក្រមុំ វាអាចនិយាយបានថាជាស្នេហាបែបក្មេងឈាមរាវ។ មកដល់វ័យនេះតើអ្នកធ្លាប់ឆ្លងកាត់ស្នេហាប៉ុន្មានដងហើយ តើកន្លងមកស្នេហារបស់អ្នកយ៉ាងម៉េចដែរ? មានអ្នកខ្លះបានឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនក្នុងរឿងស្នេហាទាំងសប្បាយទាំងទឹកភ្នែកហូរជោគថ្ពាល់ ទម្រាំតែបានជ្រើសរើសដៃគូរដ័សក្តិសមហើយបានសម្រេចចិត្តចូលរោងការ ក្រាបសំពះជាមួយគ្នា ។

តើអ្នកមានអារម្មណ៍យ៉ាងណាពេលដែលបានឃើញមនុស្សដែលអ្នកធ្លាប់ស្រលាញ់ពីមុន ហើយបែកគ្នា ដោយគ្មានមូលហេតុ ហើយពេលនេះជួបគ្នាវិញបែរជាគេមានគូរ ហើយត្រៀមចូលរោងការទៀតនោះ? មានជួបមានបែកជារឿងធម្មតា ពេលខ្លះមនុស្សពីរនាក់មាននិស្សយ័ស្គាល់គ្នាតែមិនប្រាកដថាអាចរួមរស់នៅជាមួយគ្នាបានមួយជីវិតនោះទេ ។

ការស្រលាញ់យើងមិនអាចចេះតែបង្ខំឲ្យនរណាម្នាក់មកស្រលាញ់យើងហើយឲ្យគេធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯងតែម្នាក់នោះទេ វាអាត្មានិយមពេកហើយ ។ បើជួបគ្នាវិញហើយ ហើយគេរៀបការក៏ជូនពរគេទៅ ធ្វើម៉េចគេមិនមែនជាគូរយើង មាននិស្សយ័បានត្រឹមស្គាល់មួយគ្រា ចុងក្រោយក៏មិនអាចមានសិទ្ឋនឹងត្រូវជាអ្វីនឹងគ្នា សូម្បីតែធ្វើជាមិត្តភក្តិក៏មិនអាចដែរមើលទៅ ប្រហែលជាគ្មានឳកាសនោះទេសូម្បីតែធ្វើជាមិត្តភក្តិនឹងគ្នា ។ ពេលខ្លះសូម្បីតែឆាតទៅសួរសុខទុក្ខគេក៏មិនហា៊នផងព្រោះខ្លាចថាវាជាការរំខានដល់គេ ។

ពេលខ្លះរឿងកន្លងមកដែលបានសាងឡើងកន្លងមកវានៅតែដក់ជាប់ក្នុងការចង់ចាំហើយមកដល់ពេលនេះច្រើនឆ្នាំហើយ ក្នុងចិត្តនៅតែចាំពាក្យសម្តីដែលធ្លាប់បាននិយាយជាមួយ សន្យាជាមួយ តែប្រហែលជាគេមិនចាំនោះទេ ណ្ហើយចុះ! កប់វាចោលទៅពេលនេះគ្មានឳកាសទៀតនោះទេ គេបានសុខហើយ គេមិនឯកាដូចយើងនោះទេ ។ ចុងក្រោយមានតែពាក្យជូនពរ ស្រលាញ់គ្នាដល់ចាស់កោងខ្នង ចេះមើលថែគ្នាឲ្យល្អ។