ស្លាប់ម្នាក់និងជាង ២០នាក់រងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រោមចំណោតបិតត្រាំង ស្រុកព្រៃនប់

103

(ខេត្តព្រះសីហនុ)៖ នាព្រលប់ថ្ងៃទី ១១ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយបង្ករោឡើងដោយរថយន្តដឹកខ្សាច់ធន់ធំមួយគ្រឿង ដាច់ហ្វ្រាំងចុះចំណោទ បង្ករឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសជាង២០នាក់ នៅក្រោមចំណោតបិតត្រាងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុនាព្រលប់ម៉ោង ៧ ជាងថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២០នេះ។

បើតាមប្រភពព័ត៌មានពីលោកមេឃុំ បិតត្រាំងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រោមចំណោតបិតត្រាងនេះបង្កឡើងដោយរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿងបានដាច់ប្រាំងមកពីលើចំណោទ បណ្តាលឲ្យមានមនុស្សស្លាប់១នាក់និងរងរបួសចំនួន ២៦ នាក់ ។

ហើយនិងរថយន្តទាំងអស់ចំនួន ៧ គ្រឿងធំ ២ និងម៉ូតូចំនួន ៤ គ្រឿងជាបឋម ចំពោះរថយន្តមន្ត្រីជំនាញកំពុងតែស្ទូចនិងអន្តរាគមន៍ ចំណែកអ្នករងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនិងគ្លីនិកឯកជនជាច្រើនកន្លែងនេះជា ព័ត៌មានបឋម។