ស្រីក្រមុំៗសាច់សខ្ចី៥នាក់ ប៊ិះត្រូវម៉ែយ៉ែមយកលក់ឲ្យតាតាសម្បូរដុល្លារតែត្រូវសមត្ថកិច្ចចាប់ក្របួច

422

ប៉ៃលិន ៖ ថ្មីៗនេះបើយោងទៅតាមប្រភពពីសារព័ត៌មាន និងផេក ទូរទស្សន៍ខេត្តប៉ៃលិន បានឲ្យដឹងថាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ស្នងការ និងលោកស្រីវរសេនីយ៍ទោ ស ចិន្តា ស្នងការរង ការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស បានធ្វើការសហហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌស្រាល បានធ្វើការចុះបង្ក្រាបលើករណីសញ្ចារកម្មចំនួនមួយករណី នៅចំណុចផ្ទះសំណាក់ L S C។

ដែលមានទីតាំង ស្ថិតក្នភូមិផ្សារព្រំដោយបង្ក្រាបបានជនសង្ស័យដែលជាដែលជាមេខ្យល់ចំនួយ០១នាក់ ឈ្មោះ ឡុង យ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កោសជប់ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ម៉ែយ៉ែមវ័យក្មេង ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស សហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេតប៉ៃលិន នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីឃាត់ខ្លួនបាន នៅត្រង់ចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

មេខ្យល់ល្បីឈ្មោះដែលជាភេទទី៣នោះ មានឈ្មោះ ឡុង យ៉ា អាយុ២៨ឆ្នាំ មុខរបរកោសជប់ ជ្រកកោណក្រោមស្លាកផ្ទះសំណាក់យីហោ ” LSC ” ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកនារីរងគ្រោះក្នុងបទល្មើសជួញដូរផ្លូវភេទនេះ មានចំនួន ៥នាក់ មានអាយុ១៧ឆ្នាំចុះ ទាំងអស់គ្នា រស់នៅភូមិផ្សារព្រំ ក្រុងប៉ៃលិន។ ជនរងគ្រោះជាអនីតិជនចំនួន០៥នាក់រួមមាន៖ ១,ឈ្មោះ ញ រ ច ន ភេទស្រីអាយុ១៦ឆ្នាំ ២,ឈ្មោះ ហ ស ថ ភេទស្រីអាយុ១៦ឆ្នាំ ៣,ឈ្មោះ ឃ រ ស អាយុ១៦ឆ្នាំ ៤,ឈ្មោះ ហ ស ដ អាយុ១៧ឆ្នាំ ៥,ឈ្មោះ អ ស ឡ អាយុ១៧ឆ្នាំ ជនរងគ្រោះ ទាំងអស់ស្នាក់នៅភូមិផ្សារព្រំ។

ករណីនេះ ជាជនជាប់ពាក់ព័ន្ធមុខសញ្ញាចាស់ ប្រព្រឹត្តបទល្មើស ជាបន្តបន្ទាប់ ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕