Thursday, January 27, 2022
Homeព័ត៌មានជាតិចាប់ខ្លួនអ្នកឆបោកតាមអនឡាញ បន្ទាប់ពីឡាយហ្វេសប៊ុកចែកលុយ

ចាប់ខ្លួនអ្នកឆបោកតាមអនឡាញ បន្ទាប់ពីឡាយហ្វេសប៊ុកចែកលុយ

~

~

~

~

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការណ៍ជាមួយកម្លាំងនាយកដ្ឋាន​ប្រឆាំង​​បទល្មើស​បច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោកតាមអនឡាញ ក្នុងរូបភាព​ចែកលុយ ចែកមាសជាច្រើន។

~

~

~

ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​ស្រែឬ​ស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កុង សីលា រស់នៅ​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ជនសង្ស័យរូបនេះ បាន​ប្រព្រឹត្ត​អំពើ​ឆ​បោក​តាម​អន​ឡាញ​(online) ដោយ​ប្រើប្រាស់​គណនី​យ​ហ្វេ​ស​បុក​ឈ្មោះ Hwe Kmn និង​បានធ្វើការ Live ចែក​លុយ​ចែក​មាស​ជាច្រើន ។​

~

~

~

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធីច្បាប់៕​

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments