បញ្ហាគ្មានអ្វីដែលអស្ចារ្យ អ្វីដែលអស្ចារ្យគឺយើងអាចដោះស្រាយបញ្ហាទាំងនោះបាន

102

អ្នកណាក៏ធ្លាប់ឆ្លងកាត់នៅបញ្ហាដែរ ក្នុងនោះមានទាំងបញ្ហាតូចធំជាច្រើន ហើយក៏គ្មានអ្នកណាចង់ជួបនៅបញ្ហាដែរ។ មនុស្សខ្លះខ្លាចគេចវេស មិនប្រឈមមុខនឹងបញ្ហា រហូតទុកយូរៗបញ្ហានោះចេះតែរីកធំ រហូតដោះស្រាយមិនចេញហើយគិតខ្លីសុខចិត្តបញ្ចប់ជីវិតខ្លួនឯងក៏មានដែរ។

ត្រូវចាំថាលើលោកនេះគ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ ហើយក៏៏គ្មានបញ្ហាណាដែរមិនអាចដោះស្រាយបានដែរ សំខាន់តើអ្នកហា៊នប្រឈមមុខនឹងវាកម្រិតណា? បញ្ហាមនុស្សជាអ្នកបង្កើត ចឹងយើងជាមនុស្សយើងក៏អាចនឹងដោះស្រាយវាបានដូចគ្នា គ្រាន់តែថាពេលខ្លះយើងរកដំណោះស្រាយមិនទាន់បានតែប៉ុណ្ណោះ។ ដូច្នេះត្រូវរឹងមាំ ហើយកុំចុះចាញ់ បើយើងចង់ក្លាយជាមនុស្សដែលខ្លាំង​ ដែលពូកែ ឲ្យមនុស្សនៅជុំវិញខ្លួនយើងកោតសរសើរនឹងឲ្យតម្លៃយើង យើងត្រូវតែរឹងមាំ។

ធ្លាប់ឭពាក្យគេនិយាយដែរឬទេ បញ្ហាកាន់តែធ្វើឲ្យរឹងមាំ កាន់តែធ្វើឲ្យយើងពូកែ កាន់តែជួបបញ្ហាវាកាន់តែធ្វើឲ្យយើងមានការគិត នឹងរៀនអ្វីៗដែលថ្មីៗក្នុងការដោះស្រាយបញ្ហា និងវិបត្តិផ្សេងៗ ។ ជាចុងក្រោយត្រូវចាំថា បញ្ហាគ្រប់យ៉ាងយើងអាចដោះស្រាយវាបាន ហើយបញ្ហាគ្មានអ្វីអស្ចារ្យជាងការគិតរកដំណោះស្រាយរបស់វានោះទេ អ្វីដែលកាន់តែពិសេសនោះយើងគឺជាមនុស្សដែលអស្ចារ្យព្រោះយើងអាចដោះស្រាយបញ្ហាលំបាកៗបាន។