មិនគួរឲ្យជឿ! សុខចិត្តបោះបង់តំណែង​Operation Manager ប្រាក់ខែខ្ទង់ចង់ពាន់ដុល្លារមកលក់អនឡាញ

521

(ភ្នំពេញ)៖ ​បច្ចុប្បន្ននេះយើងសង្កេតឃើញថាការរកស៊ីលើវិស័យអនឡាញទាក់ទងជាមួយនឹងផលិតផលថែរក្សាសម្រស់កំពុងតែរីកដូចផ្សិត នៅក្នុងប្រទេសកម្ពុជាយើង។ ក្នុងនោះយើងក៏ឃើញដែលថាការលក់ដូរលើអនឡាញនេះបានជួយសម្រួលបញ្ហាជីវភាពរបស់បងប្អូនដែលជាស្ត្រីមេផ្ទះបានមួយកម្រិតធំផងដែរ ពួកគាត់អាចជួយរកចំណូលបន្ថែម ដែលជាការជួយសម្រាលបន្ចុកស្វាមីក្នុងការរកប្រាក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

អ្នកស្រី Jecica Rich ដែលមានតំណែងជា Super VIP នៅក្នុងក្រុមហ៊ុនរួយអុិនហ្វីនិធីដែលកាលពីមុនអ្នកស្រីជាបុគ្គលិកបម្រើការងារឲ្យគេមួយកន្លែង ដែលទទួលបានប្រាក់ខែរាប់ពាន់ដុល្លារក្នុងមួយខែៗ សុខចិត្តបោះបង់ការងាររបស់ខ្លួនហើយងាកមកជ្រើសរើសរបរលក់តាមអនឡាញវិញ។ មូលហេតុដែលអ្នកស្រី Jecica Rich សុខចិត្តបោះបង់ប្រាក់ខែហើយមកចាប់របរថ្មីជាអ្នកលក់លើអនឡាញនេះ ដោយអ្នកស្រីយល់ឃើញថា ការធ្វើការងារឲ្យគេវាមិនអាចធ្វើឲ្យជីវិតអ្នកស្រីមានបានដូចគេនោះទេ បានត្រឹមតែមួយរស់ៗ ទោះបីជាទទួលបានប្រាក់ខែខ្ទង់ពាន់ក៏ពិតមែន តែការចំណាយចាយវាយទៅលើជីវភាពរាល់ថ្ងៃក៏នៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែល ហើយអ្វីដែលអ្នកស្រីមិនអាចទ្រាំធ្វើការឲ្យគេបន្តទៀតបាននោះគឺសេរីភាពពេលវេលាតែម្តង។ អ្នកស្រីបានបន្ថែមថា៖ ធ្វើការឲ្យគេមានន័យថាដូចយើងលក់ពេលវេលានឹងសេរីភាពយើងឲ្យគេបើយើងធ្វើការ ៨ ម៉ោង​គឺយើងលក់ពេលវេលានឹងសេរីភាពយើងទៅឲ្យម្ចាស់ក្រុមហ៊ុនដើម្បីប្តូរយកប្រាក់ខែមកវិញ ណាមួយធ្វើការយូរហើយអត់មានសល់លុយ ក៏សម្រេចចិត្តថាឈប់ហើយចេញមករកស៊ីដោយខ្លួនឯង។

ក្រោយពីឈប់ពីការងារជាបុគ្គលិកធ្វើការឲ្យគេ ហើយបោះជំហា៊នចាប់មុខរបរលើអនឡាញ ពីដំបូងៗសម្រាប់អ្នកស្រីវារាងពិបាកបន្តិច តែនៅពេលដែលដាក់ចិត្តដាក់កាយមួយរយភាគរយធ្វើវា​ អ្នកស្រីក៏ទទួលបានផ្លែផ្កាដែលលើសពីការស្មានហើយទទួលបានចំណូលច្រើនជាងកាលដែលនៅធ្វើការឲ្យគេ។​ អ្វីដែលកាន់តែពិសេសធ្វើឲ្យអ្នកស្រីស្គាល់មនុស្សជាច្រើន ទទួលបានបទពិសោធន៍កាន់តែច្រើនទៀតក្នុងជីវិត។ លើសពីនេះអ្នកស្រីក៏ទទួលបានការគោរពស្រលាញ់ពីកូនក្រុមរបស់ខ្លួនដែលខ្លួនខិតខំក៏សាងឡើងដោយលំបាកចាប់តាំងពីគ្មាន ​រហូតដល់មានកូនក្រុមលើសពី ១០០០ នាក់នេះក៏ដោយសារតែការស្រលាញ់ នឹងចង់ឲ្យបងប្អូនស្រ្តីៗយើងចេះរកចំណូលបានដោយខ្លួនឯងដោយមិនចាំបាច់ពឹងតែចំណូលស្វាមីតែមួយមុខ។ អ្នកស្រីបានសង្កត់ធ្ងន់ៗថា៖ មុខរបរអនឡាញដំបូងៗបើយើងមិនយល់វារាងពិបាកបន្តិចមែនតែបើយើងយល់ច្បាស់ហើយកសាងវាបានដោយដៃរបស់យើង យើងពិតជាមានអារម្មណ៍ថារំភើប ហើយក៏អាចរកចំណូលបានច្រើនៗ ហើយជាមុខរបរមួយដែលងាយស្រួលបំផុត។

គួររំលឹកផងដែលថាជាអ្នកធ្វេីការនៅស្ថាប័នឯកជនមួយកន្លែង​ដែលតែងតែនឹកស្រម៉ៃចង់មានអាជីវកម្មផ្ទាល់ខ្លួនតែមិនហ៊ាន​ ដំបូងគិតថាខ្មាស់គេព្រោះខ្លួនមានតំណែងខ្ពស់មកលក់អនឡាញហាក់មិនសមសញ្ញាបត្រដែលខ្លួនមាន​ ប៉ុន្តែបន្ទាប់ពីបានស្គាល់ម៉ែរួយ​អ្នកស្រីបានសម្រេចចិត្តលាលែងពីតំណែង​ មកឡាយលក់ផលិតផលដោយផ្តេីមចេញពីដេីមទុនតែ១៥៦ $តែប៉ុណ្ណោះ​ ។ រហូតបច្ចុប្បន្នអ្នកស្រីមានតំណាងចែកចាយជាង១ពាន់នាក់នៅគ្រប់២៥ខេត្តក្រុង​។

ក្រោយពីខ្លួនទទួលបានភាគជោគជ័យលើវិថីអនឡាញនេះអ្នកស្រីចង់ចែករំលែកគន្លឹះក្នុងការរកស៊ីអនឡាញដល់បងប្អូនយើងមួយចំនួនដែលកំពុងតែរកស៊ីលក់ដូរលើអនឡាញឲ្យជោគជ័យ​ដូចអ្នកស្រីដែរ។

ទី១​៖ ការដាក់គោល​ ឬធ្វេីផែនការ មិនថាមុខណាទេទាមទារអោយមានផែនការច្បាស់លាស់។​ យ៉ាងណាមិញមុខរបរអនឡាញ​ ក៏ដូចគ្នាដែរ​ ជំហ៊ានដំបូងគឺបង្រៀនពួកគាត់អោយចេះដាក់គោលដៅឬធ្វេីផែនការ​ ដេីម្បីជំរុញការលក់អោយដល់គោលដៅដែលគាត់ចង់បាន ។

២. ប្រេីក្តីស្រលាញ់មកលក់ផលិតផល គ្រប់យ៉ាងអាចទៅរួចដោយក្តីស្រលាញ់​ បេីមិនស្រលាញ់យេីងមិនចាប់មុខរបរនេះទេ​ ចឹងហេីយទេីបយេីងតម្រូវអោយមានក្តីស្រលាញ់ចំពោះអតិថិជន​ ផលិតផល​ អោយខ្លាំង​ ព្រោះកាលណាស្រលាញ់នោះយេីងនឹងមានអត់ធ្មត់​ និងមិនរាថយចំពោះបញ្ហាដែលកេីតឡេីងកំឡុងពេលប្រកបអាជីវកម្មឡេីយ។

​៣. រៀនបន្ថែម ទោះបីជាស្ថិតក្នុងវេលាណាក៏ដោយ​ ប្រកបអាជីវកម្មអ្វីក៏ដោយក៏តម្រូវអោយរៀនបន្ថែម​ពិសេសមុខរបរអនឡាញពឹងលេីបណ្តាញសង្គមជាធំដូច្នេះយេីងក៏ត្រូវសិក្សារលេីវាអោយបានច្រេីនហេីយតាមដានក៏ដូចជាធ្វេីបច្ចុប្បន្នភាពព័ត៌មានលើបណ្តាញសង្គមអោយទាន់ពេលវេលាផងដែរ ។ អ្នកស្រីបានថ្លែងទៀតថា​ នេះគ្រាន់តែមួយភាគតូចប៉ុណ្ណោះ​ ចំពោះអ្នកស្រីមានបង្វឹកបង្ហាត់បន្ថែមពី CEO ក្រុមហ៊ុនផ្ទាល់គឺម៉ែរួយ​ អោយចេះវិធីលក់ដាច់បែបផ្លូវកាត់គឺប្រេីច្បាប់នៃការស្រូបទាញពង្រឹងផ្លូវចិត្ត​បន្ថែមទៀត។ មិនតែប៉ុណ្ណោះចំពោះតំណាងចែកចាយដែលចង់ចូលក្នុងក្រុមអ្នកស្រីគឺសុទ្ធតែត្រូវបានបង្ហាត់បង្ហាញពីវិធីសាស្ត្រនៃការលក់​និងគន្លឹះសំខាន់នៃជីវិតផ្សេងៗផងដែរ។