ក្តៅៗ លោក ងួន ចាន់ ដាវីត ត្រូវជនមិនស្គាល់មុខប៉ុនប៉ងធ្វើបាបនឹងគំរាមសម្លាប់ (មានវីដេអូ)

152

(ភ្នំពេញ)៖ ពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលកំពូលតារាចម្រៀងរ៉េបល្បី​លោក​​​​ ងួន ចាន់ដេវីត​ ត្រូវបានជនសង្ស័យមិនស្គាល់មុខប៉ុនប៉ងធ្វើបាប។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរូបនេះបានសរសេរសារបង្ហោះរៀបរាប់ដោយអមជាមួយវីដេអូជាភស្តុតាង​ទៅកាន់បងប្អូនអ្នកលេងហ្វេសប៊ុក​និងអំពាវនាវដល់អាជ្ញាធរឲ្យជួយវែកមុខរកជនសង្ស័យនោះ ដោយ​ លោក ងួន ចាន់ ដាវីត បានសរសេរថា៖

នេះគឺជា វីដេអូ កាលពីថ្ងៃទី ១ និង ថ្ងៃ ទី៥ ខែ មិថុនា ។ កាលពីថ្ងៃទីមួយ មិថុនា មានជនមិនស្គាល់មុខ ជិះម៉ូតូ អាគុប មកដល់ហាងរបស់ខ្ញុំ ( DIT-WAY ) បានចូលមកក្នុងហើយសួររកខ្ញុំដោយក្នុងដៃ ប្រដាប់ដោយដុំថ្ម និង ពាក្យគំរាមកំហែងចង់សម្លាប់ ។
នៅថ្ងៃទី ៥ ខែ មិថុនា ជនដដែលនោះក៏មកម្តងទៀតដើម្បីចាក់សាំងដុតហាងរបស់ខ្ញុំតែម្តងដូចក្នុងវីដេអូ ខាងក្រោមជាការបញ្ជាក់ ។

ដោយមិនចង់មានភាពភ្ញាក់ផ្អើលក្នុង Facebook ក៏មិន live មិន post ដោយខ្ញុំបាទសម្រេចដាក់ពាក្យបណ្តឹងនៅថ្ងៃទី ៦ ខែមិថុនា ដោយការមកលើកដំបូងជន នោះរូបខ្ញុំផ្ទាល់គិតថាក្រែងជាការច្រឡំឬ មនុស្ស សតិមិនគ្រប់ តែបន្តរដល់ការដុតហាងទើបខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងដោយគិតថាជនដៃដល់មិនមែនជាមនុស្សមិនគ្រប់ទឹកនោះទេ ( ដោយសំអាងថាជនដៃដល់នោះ បានប្រើឈ្មោះ អតីតអ្នករាំ របស់ខ្ញុំ ដោយមកលើទីមួយ ប្រាប់ថា ឈ្មោះ សី និង លើកទីពី ពេលមកដុតហាង ប្រាប់សន្តិសុខថាឈ្មោះ ដុន ) ដោយការដាក់ពាក្យបណ្តឹងរហូតមកដល់ថ្ងៃនេះមិនទាន់បានដំណឹង ទើបខ្ញុំសម្រេចចិត្ត បង្ហោះដើម្បីជ្រាបជាដំណឹងដល់បងប្អូន និង កិច្ចកាពារខ្លួនរបស់ខ្ញុំផ្ទាល់ផងដែរ ។

ដោយហេតុនេះខ្ញុំសង្ឃឹមថាជនដៃដល់នឹងរត់មិនរួចពីសំណាញ់ផ្លូវច្បាប់ សូមច្បាប់ជួយ ជាពិសេស បើសិនពិតជាមានអ្នកនៅពីក្រោយខ្នងរឿងនេះមែន ខ្ញុំសង្ឃឹមថាជននោះមិនអាចដេក គងទាក់ខ្លាបើម៉ាសុីនត្រជាក់បានតទៅទៀតចុះ ។ សូមទទួលយកដោយក្តីគោរព និង ក្តីរំពឹង ពី ខ្ញុំបាទ ងួន ចាន់ ដាវីត។

យើងណាមិញក្នុងនាមជាតារាល្បីមួយរូប យើងមើលមិនដឹងថាអ្នកណាគេស្អប់គេស្រលាញ់យើងនោះទេ ព្រោះមនុស្សចិត្តនឹងចរិកចំណង់ចំណូលចិត្តផ្សេងៗគ្នា។ យើងក៏មិនដឹងថាជនសង្ស័យដែលប៉ុនប៉ងចង់ធ្វើបាប លោក ជី ដាវីត នោះគេមានរឿងអ្វី ជាមួយ លោក ជី ដាវីតនោះទេ។ តែយ៉ាងណាការពារប្រសើរជាងព្យាបាល។ ហើយសង្ឃឹមជា អាជ្ញាធរ មានសមត្ថិកិច្ច នឹងវែកចាប់ជនសង្ស័យនោះមកសាកសួរឲ្យបានក្នុងពេលឆាប់ៗនេះ។

ចង់ដឹងច្បាស់យ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

Gepostet von Ngoun Chan Davith am Dienstag, 16. Juni 2020

Gepostet von Ngoun Chan Davith am Dienstag, 16. Juni 2020

Gepostet von Ngoun Chan Davith am Dienstag, 16. Juni 2020