ស្លាប់លើស ២១ម៉ឺននាក់​ ដោយសា Covid-19ខណៈអ្នកឆ្លងកើនដល់ ៣,០៦៤,១៤១ នាក់ហើយ

102

បរទេស៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើង រហូតដល់ ៣,០៦៤,១៤១ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២១១,៥៣៣នាក់ និងជាសះស្បើយឡើងវិញ ៩២១,៥០៩នាក់គិតត្រឹមម៉ោង ៨៖០០នាទីព្រឹក ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ។

យោងតាមទិន្នន័យពីគេហទ័ពអន្តរជាតិ Worldometer សហរដ្ឋអាមេរិក មានតួលេខអ្នកឆ្លងលើស ១លាននាក់ហើយ សម្រាប់ករណីឆ្លងជំងឺ COVID-19 សុរបនៅទូទាំងប្រទេសមហាអំណាចមួយនេះ។ ខាងក្រោមនេះជាប្រទេសចំនួន ៧ ដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែននាក់ឡើងទៅ៖

១៖ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ១,០១០,៣៥៦ករណី ក្នុងនោះស្លាប់ ៥៦,៧៩៧នាក់ និងជាសះស្បើយឡើងវិញ ១៣៨,៩៩០នាក់។

២៖ ប្រទេសអេស្ប៉ាញមានករណីឆ្លងសរុប ២២៩,៤២២ករណី ក្នុងនោះស្លាប់ ២៣,៥២១នាក់ និងជាសះស្បើយឡើងវិញ ១២០,៨៣២នាក់។

៣៖ ប្រទេសអ៉ីតាលីមានករណីឆ្លងសរុប ១៩៩,៤១៤ករណី ក្នុងនោះស្លាប់ ២៦,៩៧៧នាក់ និងជាសះស្បើយឡើងវិញ ៦៦,៦២៤នាក់។

៤៖ ប្រទេសបារាំងមានករណីឆ្លងសរុប ១៦៥,៨៤២ករណី ក្នុងនោះស្លាប់ ២៣,២៩៣នាក់ និងជាសះស្បើយឡើងវិញ ៤៥,៥១៣នាក់។

៥៖ ប្រទេសអាល្លឺម៉ង់មានករណីឆ្លងសរុប ១៥៨,១៤៩ករណី ក្នុងនោះស្លាប់ ៦,១២៦នាក់ និងជាសះស្បើយឡើងវិញ ១១៤,៥០០នាក់។

៦៖ ចក្រភពអង់គ្លេសមានករណីឆ្លងសរុប ១៥៧,១៤៩ករណី ក្នុងនោះស្លាប់ ២១,០៩២នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់។

៧៖ ប្រទេសតួកគីមានករណីឆ្លងសរុប ១១២,២៦១ករណី ក្នុងនោះស្លាប់ ២,៩០០នាក់ និងជាសះស្បើយឡើងវិញ ៣៣,៧៩១នាក់៕ ប្រភព៖ CAM ASIA News