ឯកឧត្តមអភិបាលខេត្តតាកែវ ផ្ដល់អំណោយជូនដល់ពលរដ្ឋខ្វះខាតចំនួន ៩០ គ្រួសារ នៅស្រុកទ្រាំង

136

តាកែវ៖ នៅព្រឹកថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក​ ខាន់ សុខា អភិបាលរងខេត្ត និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋខ្វះខាតចំនួន ៩០គ្រួសារ ក្នុងស្រុកទ្រាំង។

ឆ្លៀតក្នុងឱកាសចុះចែកអំណោយដល់ពលរដ្ឋខ្វះខាតក្នុងស្រុកទ្រាំង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ កុំអោយមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូន នាឱកាសនោះដែរគឺជាអំណោយបានមកពីសប្បុរសជននានា ផ្ដល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ សម្រាប់ផ្ដល់ពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់ពីមេរោគកូវីដ ដោយពលរដ្ឋក្រីក្រ ៩០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម អំបិល១គីឡូ ប៊ីចេង១គីឡូ ទឹកត្រី១យួរ មី២៥កញ្ចប់ អាលកុល១ដប សាប៊ូ ២ដុំ និងក្រម៉ា ១ ផងដែរ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយះពេលផងដែរ៕