តើអ្វីជា២១ថ្ងៃ? បើគ្មាន២១ថ្ងៃផ្លាស់ប្ដូរជីវិតមិនដឹងថាខ្លួនឯងមានចំណុចខ្លាំងត្រង់ណាទេ….

420

(ហ្វេសប៊ុក)៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក យើងតែងតែឃើញគេបង្ហោះសារជាច្រើន ក្នុងនោះមានទាំងគ្រប់រឿងរ៉ាវដែលកើតឡើងក្នុងខ្សែជីវិតជាក់ស្តែង អ្នកខ្លះក៏មានគំនិតចង់រកស៊ី ចង់ក្លាយជាអ្នកមាន ចង់កែប្រែ និងផ្លាស់ប្តូរខ្លួនឯងឲ្យទៅជាមនុស្សម្នាក់ដែលថ្មី​ ចង់ផ្លាស់ប្តូរពីជីវភាពក្រទៅជាមានជីវភាពសមរម្យ ចង់កែប្រែខ្លួនឯងពីមនុស្សដែលខ្មាស់អៀនច្រើន ឲ្យទៅជាមនុស្សក្លាហាន ហ៊ានប្រឈមមុនទៅនឹងបញ្ហាដែលកើតមានឡើងចំពោះមុខរៀងៗខ្លួន។​​​ តើអ្នកបានរកឃើញគន្លឹះនិងវិធីដើរដើម្បីផ្លាស់ប្តូរខ្លួនឯងហើយឬនៅ?

តើ២១ថ្ងៃជាអ្វី? ធ្លាប់ឭដែរឬទេ ២១ថ្ងៃផ្លាស់ប្តូរជីវិត​របស់ ម៉ែរួយ? តើ២១ថ្ងៃមានអ្វីដែលពិសេសនិងប្លែកមែនទេ? ក្នុងការដឹកនាំជីវិតទៅកាន់កន្លែងដែលមនុស្សម្នាក់ៗប្រាថ្នាចង់បាន? មានគណនីហ្វេសប៊ុកជាច្រើនបានលើកឡើងពី ២១ថ្ងៃផ្លាស់ប្តូរជីវិតរបស់ម៉ែរួយ? តើវាពិតជាអាចផ្លាស់ប្តូរបានមែនឬយ៉ាងណា? បើប្រិយមិត្តចង់ដឹងអាចចូលទៅកាន់ YouTube រួចវាយពាក្យ (​២១ថ្ងៃផ្លាស់ប្តូរជីវិត) នោះអ្នកនឹងឃើញមិនខាន។

យ៉ាងណាមិញមានបុគ្គលជាច្រើននាក់រួចមកហើយដែលបានជោគជ័យដោយរៀនយល់ពី​២១ថ្ងៃផ្លាស់ប្តូរជីវិតនេះ ​ក្នុងនោះនៅលើគណនីហ្វេសប៊ុក ដែលមានឈ្មោះ Ah Zeypov បានសរសេរសារបង្ហោះរៀបរាប់ពីអារម្មណ៍ក្នុងចិត្តថា៖ អរគុណមនុស្សស្រីរាងតូចច្រឡឹងតែផ្លូវចិត្តខ្លាំងមហិមាអាចចូលមកផ្លាស់គំនិតកូនអោយចេះគិតតែរឿងវិជ្ជមានធ្វើអោយផ្លូវចិត្តកូនរឹងមាំកូនអរគុណកូននឹងដើរតាមផ្លូវនាក់ម៉ែកូនជឿថាកូននឹងជោគជ័យលើវិថីអនឡាញមួយនេះអរគុណៗបើគ្មាន21ថ្ងៃផ្លាស់ប្ដូជីវិតកូនមិនដឹងថាខ្លួនឯងមានចំណុចខ្លាំងត្រង់ណាទេ Kru Rouy អរគុណមួយទៀតមេ Vandy Horl ដែលតែងផ្តល់ឱកាស ត្រួសត្រាយផ្លូវអោយដើររហូតមកLove you អានសៀវភៅ១៤ថ្ងៃចប់ទៀតពិភពលោកនេះដូចស្រស់ស្រាយណាស់កូរ៉ូណាឯងឆាប់ទៅស្រុកទេសឯងនឹងរលាយអោយបាត់ពីរលោកនេះភ្លាម។