ចុម! យ៉ុង ចាន់កណ្ណិកា ហ៊ាន​បោះ​ទុន​បើក​ជំនួញ ទោះ​ស្ថិត​ក្នុង​រដូវកាល​​កូវីដ១៩ដោយមិនខ្វល់…

116

(ភ្នំពេញ)៖ ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងតែ​រងគ្រោះ នូវជំងឺផ្លូវដង្ហើមកូវីដ១៩ មិនទាន់ស្រាកស្រាន្តនៅឡើយ ហើយតារាសម្ដែង តារាចម្រៀងជាច្រើន កំពុងតែរងផលប៉ះពាល់ទៅលើអាជីព និងបានបាត់បង់ចំណូលយ៉ាងច្រើនគំហុកផងនោះ ងាកមកអតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ទោះឃ្លាតឆ្ងាយពីសិល្បៈហើយ នាង និងបងប្អូនបានរួម​សហការគ្នា បោះទុនក្នុងរដូវកាលជំងឺកូវីដ១៩នេះ រហូតទទួលបានការគាំទ្រ លើមុខរបររីកសាយសាខា ដែលទើបតែកសាងរួចថ្មីៗ​មកនេះ។

ទោះបីជាស្ថានភាពបច្ចុប្បន្ន មនុស្សជាច្រើន ហាក់កំពុងសំងំនៅតែក្នុងផ្ទះ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះក្ដី តែជំនួញរបស់អ្នកនាង យ៉ុង ចាន់កណ្ណិកា ហាក់បានទទួលការគាំទ្រ ពីសំណាក់អតិថិជន ក្រោយពេលជួយលក់ផលិតផល​សំអាត និងថែរក្សាសម្រស់ដល់អតិថិជន​ ត្រូវនឹងស្ថានការណ៍។

ក្នុងនោះគេសង្កេតឃើញថា ក្នុងមួយថ្ងៃៗអ្នកនាង យ៉ុង ចាន់កណ្ណិកា រវល់​រកវិធីសាស្រ្តថ្មីៗទៀត ដើម្បីបំពេញសេវាភ្ញៀវ គាំទ្រកណ្ណិកា។ ជាប់រវល់នឹងការងារថ្មី​ ទើបតារាចម្រៀងសំឡេង​រណ្តំចិត្តរូបនេះ មិនអាចវិលមករកវិថីដែលខ្លួនស្រឡាញ់ និងខំតស៊ូរហូតល្បីឈ្មោះមួយនេះបានទៀតទេ ទោះបីនឹកនា។

ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ុង ចាន់កណ្ណិកា បានសរសេរសារបង្ហោះថា៖ បើសាកលេងៗភ្ញៀវចូលមែនទែន អរគុណសម្រាប់ការគាំទ្រ….!