បន្ទាប់ពី​លោក ត្រាំ ផ្អាក​ផ្តល់​ថវិកា​ឲ្យ​អង្គការ​អន្តរជាតិ​ (WHO) ចំពោះ​វិបត្តិ​ជំងឺ COVID-19 កំពូលមហាសេដ្ឋីអាមេរិក Bill Gates បាននិយាយថា…

125

កាលពីម្សិលមិញ នៅលើគណនី Twitter ផ្លូវការរបស់ខ្លួន ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ការផ្អាកផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅឲ្យអង្គការ WHO ក្នុងកំឡុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខវិបត្តិសុខភាពបែបនេះ គឺពិតជាគ្រោះថ្នាក់ខ្លាំងបំផុត»

ជាក់ស្តែងដូចដែលយើងបានដឹងស្រាប់ហើយថាពេលនេះប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតែប្រឈមមុខទៅនឹងការរីករាលដាលនៃការឆ្លងជម្ងឺ Covid-19 ហើយក៏កំពុងតែរិះរកវិធីក្នុងការទប់ស្កាត់នៃការចម្លងជម្ងឺនេះផងដែរ។