ស្អាតណាស់! សុគន្ធ និសា គ្រងឈុត «ត្នោតខ្មែរ​ប្រសិទ្ធ​សិរី» បង្ហាញ​ពី​គុណតម្លៃ​ដើមត្នោត ជា​រុក្ខជាតិ​ដ៏មាន​ប្រយោជន៍

132

(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកនាង សុគន្ធ និសា គ្រងឈុតដែលមានឈ្មោះថា «ឈុតត្នោតខ្មែរ ប្រសិទ្ធសិរី» ដែលជាការច្នៃដោយសម្អាងការ ប្រសិទ្ធសិរី។ នេះជាឈុតដែលគេកម្រឃើញ ហើយក៏ជាឈុត​ដែលរំលេចពីគុណតម្លៃរបស់ដើមត្នោតរបស់ខ្មែរយើង ដែលរុក្ខជាតិដ៏មានប្រយោជន៍របស់ដូនតាខ្មែរផងដែរ។

ក្រោយពីរៀបការមានគ្រួសារហើយ សុគន្ឋ និសា ហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈ ដោយឡែកនៅលើបណ្ដាញសង្គមរបស់ ប្រសិទ្ធ សិរី សម្អាងការ បានបង្ហោះកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ អមដោយកំណាព្យមួយឃ្លា ដែល​បង្ហាញពីដើមត្នោតខ្មែរ។ រូបថតជាច្រើនសន្លឹករបស់តារាចម្រៀង អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនសរសើរទាំងសម្រស់ និងឈុតដែលបានច្នៃឡើងដោយខ្មែរយើង។

ក្នុងនោះក៏មានការចែកចាយគួរឲ្យសរសើរនោះផង ដោយសារតែឈុតនេះ ទាក់ទាញ ហើយជាឈុត​ដែលកែច្នៃឡើងដើម្បីបង្ហាញពីគុណតម្លៃរបស់ដើមត្នោត ដែលគេចាប់អារម្មណ៍ច្នៃឡើង ទាំងមិននឹកស្មានដល់៕ តោះកុំឲ្យខាតពេលយូរសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!