ចាក់ដោត! អ្នក​ខ្លះ​ Share នេះ Share នោះ មិន​មែន​ឲ្យ​​គ្រប់​គ្នា​មើល​ទេ តែ​​គ្រាន់​តែ​ចង់​ឲ្យ​មនុស្ស​ម្នាក់ដែលខ្លួនលួចស្រលាញ់បានឃើញតែប៉ុណ្ណោះ!

(ស្នេហា)៖ កាល​ពី​មុន ចេះ​លេង facebook មួយ​ជីវិត​ហើយ តែ​មិនដែល​ចេះ share អី​នោះ​ទេ ហើយ​ថែម​ទាំង​សើច​គេ អ្នក​ចូល​ចិត្ត​ចែក​រំលែក​ច្រើន​ទៀត​ផង។ តែ​ចាប់​ពី​ថ្ងៃ​ មាន​ចិត្ត​លើ​មនុស្ស​ម្នាក់​ហើយ ទម្លាប់​ចេះ​ចែក​រំលែក facebook មិន​ដឹង​មាន​តាំង​ពី​ណា គឺ​ថា​ share គ្មាន​ប្រណី​តែ​ម្ដង។ អាច​និយាយ​បាន​ថា crush គឺ​ជា​​វត្ថុ​ម្យ៉ាង​ដែល​មាន​សមត្ថភាព​បញ្ជា​អារម្មណ៍​មនុស្ស​សាហាវ​ខ្លាំង​ណាស់។ កំពុង​នៅ​សុខ​ៗ គេ​ក៏​មក ធ្វើ​ឲ្យ​ជីវិត​ដែល​ធ្លាប់​តែ​ស្ងប់ស្ងាត់​នោះ ក្លាយ​ជា​ជ្រួលច្របល់​អស់។

ទោះ​បី​ជា​ពេល​ដំបូង​ខំ​ប្រកែក​នឹង​អារម្មណ៍​ខ្លួនឯង​ថា មិន​បាន​ស្រលាញ់​គេ​ទេ តែ​យូរ​ថ្ងៃ​ក៏​ព្រម​ទទួល​ស្គាល់​ការ​ពិត​មួយ​នេះ។ ចូលចិត្ត​មើ ចូលចិត្ត​គយគន់ ចូលចិត្ត​វត្តមាន​របស់​គេ ទោះ​បី​ជា​មើល​គេ​ពេល​ណា​ក៏​លួច​លាក់ ខ្លាច​ក្រសែ​ភ្នែក​ប៉ះគ្នា។

ចាប់​ពី​ថ្ងៃ​នោះ​មក ក៏​អនឡាញ facebook ញឹកញាប់​ជាង​មុន​ ដើម្បី​គ្រាន់​តែ​ចង់​ដឹង​ថា គេ​កំពុង​អនឡាញ​ឬ​អត់។ ហើយ​ខ្លួន​ឯង​ក្លាយ​ជា​អ្នក​ស៊ើប​អង្កេត​អាជីព​ពេល​ណា​ក៏​មិន​ដឹង ចង់ status ឬ​រូប​ថត​របស់​គេ​បង្ហោះ​តាំង​ពី​ជំនាន់​ណា ក៏​ជីក​មើល​ទាល់​តែ​អស់។ ចាប់​ផ្ដើម​ចង់​ដឹង​ពី​អតីតកលា​របស់​គេ ហើយ​ពេល​ខ្លះ​ក៏​ព្រលឹង​ចុង​សក់ ពេល​ច្រឡំ​ចុច like រូប​គេ ឬ​គ្រាន់តែ​ជ្រុល​ដៃ​តែ​ប៉ុណ្ណោះ។

ហើយ​ទម្លាប់​ដែល​មិន​ចេះចែក​រំលែក​អ្វី​ផ្ដេសផ្ដាស​លើ​បណ្ដាញ​សង្គម​នោះ ក៏​កែ​ប្រែ​បន្តិច​ម្ដង​ៗ រហូតដល់ ត្រូវ​គេ​ថា​ឲ្យ​ព្រោះ​មួយ​ថ្ងៃ​ៗ share ងងឹត​មុខ។ តាម​ការ​ពិត​ក្នុង list friends រាប់​ពាន់​នាក់​នោះ ត្រឹម​តែ​មនុស្ស​ម្នាក់​ដែល​ឃើញ​ពី​អ្វី​ដែល​ខ្ញុំ share គឺ​ខ្ញុំ​អស់​ចិត្ត​ហើយ។ ពេល​គេ like អ្វី​ដែល​ខ្ញុំ share ម្ដងៗ អរ​ដូច​រើស​បាន​មាស។ នេះ​ហើយ​គឺ​ជា​ជីវិត​ដែល​លួច​ស្រលាញ់​នរណា​ម្នាក់៕

ប្រភព៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here