ខ្លាំងបាត់គ្រាន់តែឮមួយម៉ាត់នេះញ៉ាក់សាច់! សុខ សុម៉ាវត្តី ថា៖ ប្រយុទ្ឋមួយយប់ទល់ភ្លឺក៏អត់បញ្ហា…!

(ភ្នំពេញ)៖ ចាប់​ផ្ដើម​ជីវិត​ជា​សិល្បការិនី​ដំបូង តារា​ស្រី​ សុខ សុម៉ាវត្តី មាន​សម្រស់​ស្រស់​ផូរផង់​មិន​ធម្មតានឹងស្រស់ស្អាតគួរឲ្យទាក់ទាញ ។ មក​ដល់​បច្ចុប្បន្ន ក្រោយ​ប្រឡូក​ជាង ១០​ឆ្នាំ តារាសម្តែងស្រីល្បីមានស្នេហ៍អ្នកកម្លោះរូបសង្ហារតារាបាល់ទាត់ លី វ៉ាហេទ នាង សុខ សុម៉ាវត្តី កំពុងក្រសោបបានប្រជាប្រិយយ៉ាងខ្លាំងក្លាលើទីផ្សារសិល្បៈ ។

ខណៈ​នាង​តែង​​ទទួលបានតំណែងតួឯកជានិច្ច ដ្បិត​ធ្លាប់ត្រូវប្រភពបង្ហើបថា ការទទួលតំណែងធំរបស់​នាងនេះ គឺក្រៅពីទេពកោសល្យ នាងជាតារាមួយរូប​ដែលមិនធ្វើឲ្យផលិតករឈឺក្បាលវិល​មុខឡើយ។ស្របពេលលេចពាក្យសរសើរយ៉ាងនេះ នារាត្រីយប់យន់ទន់ស្ងាត់ថ្ងៃទី០៥ ធ្នូ នេះគេ​ក៏បានឃើញអ្នក​មេម៉ាយ​ក្តៅស្រួយរូបនេះ​បញ្ចេញនូវរូបភាពកំពុងគេងលើឡាន​ត្រៀម​ថតរឿង​ និងបង្ហាញគោលជំហរច្បាស់​ថាថត​ទល់​ភ្លឺដោយនាងបានសរសេរថា៖

«តិចច្រលំ​ក្នុងបន្ទប់​គេងអីទៅ ក្នុងឡានទេចា៎ ត្រៀមប្រយុទ្ធ យប់នេះដឹង​តែថត​ទល់ភ្លឺហើយ ស្អែកត្រូវ​ថតពីព្រលឹមទៀត … my beautiful busy life ( ហើយឡើង​លួងចិត្តខ្លួនឯងសុទ្ធតែ beautiful busy life រកគ្មាន )»។ នេះហើយជីវិតអ្នកសិល្បៈពេលខ្លះវាមិនស្រួលការដែលទស្សនិកជនបានឃើញតាមរយៈក្រសែភ្នែកនោះទេនេះដោយសារតែដើម្បីតែលុយនឹងក្រពះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here