សិចស៊ីកប់! ភរិយាឧកញ៉ា ហុង ពីវ ជំទាវ លី យ៉ាណា និងកូនស្រីសំណប់ចិត្ត ទៅបង្អួតសម្រស់គួរឲ្យចាប់អារម្មណ៍ដល់កូរ៉េខាងត្បូង

0
909

ទស្សនិកជនជាច្រើន ប្រាកដជាមិនទាន់បានដឹងទេថា ភរិយាវ័យក្មេងដ៏ស្រស់ស្អាត របស់​​អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី គឺអ្នកនាង លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ និងជាម្ចាស់ជយលាភី​ចំណាត់ថ្នាក់លេខ២ ក្នុង​កម្ម​វិធី «Super Model»​ ។

ក្រោយពីបានក្លាយជាភរិយាឧកញ៉ា ហុង ពីវ ជំទាវ លី យ៉ាណា ក៏បានទទួលចំណងដៃកូនស្រីមួយគួរអោយស្រលាញ់មានឈ្មោះថា រ៉ូប៊ី (Ruby) មិនតែប៉ុន្តែមានមុខមាត់ដូចតុក្កតាគួរអោយក្នាញ់ទៀតផង ហើយបើក្រឡេកមើលការបង្ហោះរូបភាពក្នុងបណ្តាញសង្គម របស់លោកជំទាវ លី យ៉ាណា បានធ្វើអោយមហាជនជាច្រើនសរសើរពីភាពអស្ចារ្យ ជាមួយការប្រើប្រាស់នូវរបស់ទំនើប ហើយសុទ្ធតែជាប៊្រេនៗល្បីៗ ហើយលោកជំទាវក៏ឧស្សាហ៍ចេញទៅបរទេសលំហែលកាយជាមួយកូនស្រី និងប្តីជាទីស្រលាញ់ផងដែរ ដែលធ្វើអោយអ្នកគាំទ្រមានការច្រណែនពីជីវភាពរបស់លោកជំទាវខ្លាំងណាស់។

ជាក់ស្តែង នៅដើមខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ លី យ៉ាណា បាននាំកូនស្រីទៅដើរលេងកំសាន្តនៅឯទឹកដីកូរ៉េខាងត្បូង យ៉ាងសប្បាយរីករាយ និងមានសុភមង្គលបំផុត ជាពិសេសលោកជំទាវ និងកូនស្រី ក៏បានតែងខ្លួនគួរឲ្យទាក់ទាញ និងថតរូបបង្អួតសម្រស់នៅទីនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here